Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណៈប្រតិភូប្រទេសអ៊ុយក្រែន បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរតេជោសន្តិភាព ដើម្បីសិក្សាស្វែងយល់បន្ថែមពីវិស័យសកម្មភាពមីននៅកម្ពុជា

ភ្នំពេញ ៖ ព្រឹកថ្ងៃសុក្រ ១០រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ នៅទីបញ្ជាការស៊ីម៉ាក់ភ្នំពេញ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ បានទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយលោក Reva Serhii ប្រធានក្រុមគណប្រតិភូ”អង្គភាពផ្តល់សេវាកម្មរដ្ឋក្នុងគ្រាអាសន្នសម្រាប់ប្រទេសអ៊ុយក្រែន (SESU)”​ ដើម្បីសិក្សាស្វែងយល់បន្ថែមពីវិស័យសកម្មភាពមីននៅកម្ពុជា ជាពិសេសអំពីបទពិសោធន៍ប្រកបដោយភាពជោគជ័យប្រសិទ្ធភាពខ្ពស់ទាំងការទទួលស្គាល់ជាសកល នៃកិច្ចប្រតិបត្តិការបោសសម្អាតមីនរបស់អង្គភាពCMAC។

ក្នុងជំនួបនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកHIJIKAWA Kento លេខាទី២ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងតំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រចាំកម្ពុជា ។

ក្នុងឱកាសនេះ ឯកឧត្តម ហេង រតនា បានជម្រាបជូនគណៈប្រតិភូអ៊ុយក្រែន(SESU) អំពីវឌ្ឍនភាពការងារបោសសម្អាតមីន និងការអភិវឌ្ឍន៍សមត្ថភាពបច្ចេកទេសរបស់អង្គភាពCMAC។ ឯកឧត្តម ហេង រតនា ក៏បានជម្រាបជូនបន្ថែមថា សិន្តិភាពគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតសម្រាប់មនុស្សជាតិ និងការអភិវឌ្ឍន៍ប្រទេស​ នឹងអ្វីៗដែលកម្ពុជាសម្រេចបានមកថ្ងៃនេះនិងបន្តរីកលូតលាស់រុងរឿងទៅអនាគត។

គណៈប្រតិភូប្រទេសអ៊ុយក្រែន (SESU) ក៏បានធ្វើទស្សនកិច្ចសិក្សានៅសារមន្ទីរតេជោសន្តិភាព ពិនិត្យមើលការហ្វឹកហ្វឺនរបស់មន្រ្តីSESU លើការថែទាំ និងការប្រើប្រាស់គ្រឿងចក្រវាយកម្ទេចមីន ប្រភេទNikken នៅទីតាំងហ្វឹកហ្វឺនពពេល ខេត្តសៀមរាប ទស្សនកិច្ចចម្ការមីននៅខេត្តបាត់ដំបង និងនៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីនផងដែរ។រក្សាសិទ្ធដោយ៖សុទ្ធលី

×