Tuesday, October 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើបទបង្ហាញជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ អំពីសកម្មភាពការងារដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌

តបតាមការអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមកិច្ចប្រជុំជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដើម្បីធ្វើបទបង្ហាញអំពីសកម្មភាពការងាររបស់ក្រសួងយុត្តិធម៌ដើម្បីអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សំដៅពង្រឹងនិងលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃប្រព័ន្ធយុត្តិធម៌របស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលជាប្រតិភូគណបក្សនយោបាយចំនួន៣១។ ការធ្វើបទបង្ហាញនេះ បានធ្វើឡើងនាទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃអង្គារ ៧កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នេះ។

ថ្លែងក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលបានរៀបចំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះឡើង ដែលកិច្ចប្រជុំនេះគឺជាវេទិកាសម្រាប់ក្រសួងយុត្តិធម៌មានឱកាសក្នុងការចែករំលែក និងផ្សព្វផ្សាយ អំពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលនានាពាក់ព័ន្ធនឹងការកែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលជាកិច្ចការអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧។

ទន្ទឹមនឹងការធ្វើបទបង្ហាញនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការស្រាយបំភ្លឺពាក់ព័ន្ធនឹងសំណួរនានាដែលបានលើកឡើងដោយប្រតិភូគណបក្សនយោបាយនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×