Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងអឺរ៉ុប និងការបរទេសបារាំង វាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាដែលអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់

ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍របស់ក្រសួងអឺរ៉ុប និងការបរទេសបារាំង ស្តីពីកម្ពុជា/ថៃ-ការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍សន្តិភាពនៅទីក្រុងគូឡាឡាំពួរ (ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥)។

ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះការចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៧នៅទីក្រុងគូឡាឡាំពួរ លើសេចក្តីថ្លែងការណ៍សន្តិភាពរវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយមានវត្តមានប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន និងសហរដ្ឋអាមេរិក។ សេចក្តីថ្លែងការណ៍រួមនេះអនុញ្ញាតឱ្យប្រទេសកម្ពុជា និងប្រទេសថៃដោះស្រាយជម្លោះព្រំដែនដោយសន្តិវិធី ដែលមានភាពចាំបាច់សម្រាប់ស្ថិរភាពតំបន់។

ប្រទេសបារាំងវាយតម្លៃខ្ពស់ជាពិសេសចំពោះការចុះហត្ថលេខាលើល័ក្ខខ័ណ្ឌយោងសម្រាប់ក្រុមអ្នកសង្កេតការណ៍អាស៊ាន ដែលនឹងអនុញ្ញាតឱ្យពន្លឿនការដាក់ពង្រាយនៅតាមមូលដ្ឋាន ការប្តេជ្ញាចិត្តរបស់ភាគីទាំងពីរក្នុងការដកអាវុធធុនធ្ងន់ចេញពីព្រំដែន ការបន្តការ​ដោះ​មីន ក៏ដូចជាការប្រកាសរបស់ប្រទេសថៃស្តីពីការដោះលែងទាហានកម្ពុជាដែលប្រទេសថៃកំពុងឃុំខ្លួន។

ដោយមានទំនាក់ទំនងជាមួយដៃគូអាស៊ាន និងសហរដ្ឋអាមរិក ប្រទេសបារាំងនឹងតាមដានដោយយកចិត្តទុកដាក់ចំពោះការអនុវត្តជាក់ស្តែងនូវការប្តេជ្ញាចិត្តទាំងនេះ ក៏ដូចជាការបន្តការដោះស្រាយជម្លោះព្រំដែនរវាងភាគីទាំងពីរតាមរយៈការសន្ទនា និងដោយគោរពច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×