Wednesday, October 29, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែតុលានេះ លោកឯកអគ្គរដ្ឋទូតបារាំង អូលីវ្យេ រីឆា ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា បានក្រាបបង្គំគាល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា ។

លោកទូតបានគោរពថ្លែងអំណរព្រះគុណព្រះវររាជមាតាជាតិខ្មែរចំពោះការគាំទ្រមិនចេះ នឿយហត់របស់ទ្រង់ដល់ភាសាបារាំងនៅកម្ពុជាក្នុងពេលដែលកម្ពុជានឹងទទួលស្វាគមន៍កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ក្នុងឆ្នាំ២០២៦។ ក្នុងអំឡុងនៃការក្រាបបង្គំគាល់ខាងលើក៏មានការផ្តោតលើចំណងទាក់ទងពិសេសដែលផ្សារភ្ជាប់ប្រទេសបារាំង និងប្រទេសកម្ពុជាផងដែរ។ រក្សាសិទ្ធដោយ៖សុទ្ធលី

×