ភ្នំពេញ៖ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយបានកើតឡើងប្តីប្រពន្ធ១គូរ ឈ្លោះប្រកែកគ្នារហូតឈានដល់ប្រពន្ធយកកាំបិតកាប់ប្រហារប្តីស្លាប់ នៅក្នុងបន្ទប់ជួល នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល៤៖០០នាទី ស្ថិតនៅបន្ទប់ជួលភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានបានអោយដឹងថា មុនពេលកើតហេតុ ម្ចាស់ផ្ទះជួល ឈ្មោះ ជៃ ឆវ័ន ភេទប្រុស អាយុ ២៨ឆ្នាំ បានរាយការណ៍ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះឈ្មោះ ជិន ជឿន និងប្រពន្ធឈ្មោះ ភឿ សាវន ភេទស្រី ធ្លាប់ឈ្លោះប្រកែកគ្នា រហូតមកដល់ថ្ងៃកើតហេតុខាងលើ ស្រាប់តែជនរងគ្រោះផឹកស្រាស្រវឹង ហើយដេកនៅក្នុងបន្ទប់ជួល ភ្លាមនោះ ឈ្មោះ ភឿ សាវន ជាប្រពន្ធរបស់ជនរងគ្រោះ បានយកកាំបិតអារកជើងខាងស្ដាំរបស់ជនរងគ្រោះ ហូរឈាម ព្រមទាំងមានរបួសក្បាល ។
ក្រោយកើតហេតុ ទើបម្ចាស់ផ្ទះជួលបានដឹង ហើយរាយការណ៍ប្រាប់មេភូមិ និងសមត្ថកិច្ច អោយចុះមកដល់កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះបន្ទាន់ យកទៅសង្គ្រោះនៅមន្ទីរពេទ្យតេជោសន្តិភាព ពេលទៅដល់ពេទ្យ បានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ហើយ ហើយក៏បានយកសពមកតម្ដល់ទុកនៅវត្តអរុណវត្តី៕ រក្សាសិទ្ធដោយ៖សុទ្ធលី















