Tuesday, November 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាអក្សរអង់គ្លេស ថា ” Sar Sokha ” និងបានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគ

ភ្នំពេញ ៖ អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញសេចក្ដីបញ្ជាក់ព័ត៌មាន ជម្រាបជូនសាធារណជនជ្រាបថា នៅក្នុងបណ្ដាញទំនាក់ទំនងសង្គមតេឡេក្រាម មានជនខិលខូចបានបង្កើតគណនីដោយបន្លំប្រើឈ្មោះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជាអក្សរអង់គ្លេស ថា ” Sar Sokha “និងថែមទាំងដាក់រូបភាព ឯកឧត្តមអភិសន្តិបណ្ឌិត ទៀតផង។

តាមរយៈគណនីក្លែងបន្លំនេះ ជនខិលខូច បានផ្ញើសារអូសទាញ ទៅកាន់បុគ្គលជាបន្តបន្ទាប់ឱ្យដាក់ទឹកប្រាក់ដើម្បីចូលរួមវិនិយោគជាមួយក្រុមហ៊ុន ដែលពួកគេអះអាងថាឈ្មោះក្រុមហ៊ុន OCIC។

អ្នកនាំពាក្យ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សូមអំពាវនាវសាធារណជន បង្កើនការប្រុងប្រយ័ត្ន ចំពោះសកម្មភាពក្លែងបន្លំដូចបានបញ្ជាក់មកនេះ រួមទាំងសកម្មភាពបន្លំឆបោកជាច្រើនទម្រង់ផ្សេងទៀត តាមមធ្យោបាយបណ្ដាញទំនាក់ទំនងសង្គមនានា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×