Tuesday, November 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៦ឆ្នាំចុងក្រោយនេះ ទីស្នាក់ការស្រែអំបិល រឹបអូសរណារយន្តអារឈើចំនួន៧០០០គ្រឿង ពីបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ

កោះកុង ៖ ក្នុងរយៈពេល៦ឆ្នាំចុងក្រោយនេះ ទីស្នាក់ការស្រែអំបិល ស្ថិតនៅខេត្តកោះកុងរឹបអូសរណារយន្តអារឈើបានដល់៧,០០០ គ្រឿងក្នុងបទល្មើសព្រៃឈើនៅជួរភ្នំក្រវាញ។
នេះបើតាមប្រភពហ្វេសប៊ុកអង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia ) ។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ (Wildlife Alliance Cambodia ) បានបញ្ជាក់នៅបណ្តាញសង្គមនាថ្ងៃទី២៤ ខែវិច្ឆិកា យ៉ាងដូច្នេះ ៖ យើងទុកចិត្តនិងពឹងផ្អែកទៅលើមន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានក្នុងការការពារព្រៃឈើជួរភ្នំក្រវាញ។ បណ្ឌិត ស៊ូវណ្ណា ហ្គោនឡែតស្ថាបនិក និងជានាយិកាប្រតិបត្តិ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (Wildlife Alliance Cambodia) ឈរទន្ទឹមគ្នានឹងលោក គង់ ចិត្រា មន្ត្រីនគរបាលយុត្តិធម៌ និងជាប្រធានក្រុមការងារចុះល្បាតស្នាក់ការស្រែអំបិល។

អង្គការសម្ព័ន្ធមិត្ដសត្វព្រៃ បញ្ជាក់ថា ក្នុងរយៈពេលប្រាំមួយឆ្នាំចុងក្រោយនេះ ក្នុងឃ្លាំងនេះតែមួយប៉ណ្ណោះ យើងរឹបអូសបានរណារយន្តចំនួន ៧,០០០ គ្រឿង។

ការការពារព្រៃឈើជួរភ្នំក្រវាញពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះវាអាចរក្សាប្រពៃណីវប្បធម៌ដែលមានតម្លៃរបស់សហគមន៍ជនជាតិដើមជង និងក៏ដូចជារក្សាប្រភពទឹកសំខាន់ៗនៃទន្លេធំៗចំនួន ២២ ទន្លេ ដែលផ្តល់ទឹកសម្រាប់ប្រើប្រាស់ និងផលិតថាមពលអគ្គិសនី។រក្សាសិទ្ធដោយ៖សុទ្ធលី

×