Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ១ នាក់ ដែលជូនពលករ ៧នាក់ បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ ដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨.០០០ បាត

អធិការដ្ឋាននគរបាលស្រុកសំពៅលូន បានបើកកិច្ចប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យចំនួន០១ នាក់ ប្រុស និងសម្ភារៈវត្ថុតាង ពាក់ព័ន្ធករណី ការទទួលយកមនុស្ស០៧ នាក់ដោយមានគោលដៅជួយដល់ជនល្មើស បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨.០០០ បាត ។

នៅថ្ងៃអង្គារ ទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ៣ និង ១៥ នាទី នៅចំណុចលើដងផ្លូវជាតិលេខ៥៩A ស្ថិតក្នុង ក្រុមទី០១ ភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រៃសីមា បានបង្ក្រាបករណី ការទទួលយកមនុស្សដោយមានគោលដៅជួយដល់ជនល្មើស ( បម្រុងនាំឆ្លងដែនចូលទៅក្នុងប្រទេសថៃ) ចំនួន០១ករណី ដែលបង្កឡើងដោយជនសង្ស័យចំនួន០២ នាក់ ៖ ១-ឈ្មោះ អុឹម សុវណ្ណ ភេទប្រុស អាយុ ៤២ឆ្នាំ(ឃាត់ខ្លួនបាន) មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជាតៃកុងឡាន , ២-ឈ្មោះ សៀក ភេទប្រុស អាយុប្រហែល ៣៣ ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅក្នុងប្រទេសថៃ (ឃាត់ខ្លួនមិនទាន់បាន) បានធ្វើសកម្មភាពទាក់ទងនាំពលករចំនួន ០៧ នាក់៖ ១-ឈ្មោះ គា សារិក ភេទស្រី អាយុ ៤០ ឆ្នាំ , ២-ឈ្មោះ រំ យួន ភេទប្រុស អាយុ ១៧ ឆ្នាំ អ្នកទាំងពីរមានទីលំនៅ ភូមិរហាល ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ ,៣-ឈ្មោះ យឿន ស្រីមុំ ភេទស្រី អាយុ២៩ ឆ្នាំ មានទីលំនៅ ភូមិស្លែង ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប , ៤-ឈ្មោះ សឿន ភក្តី ភេទប្រុស អាយុ ២៩ឆ្នាំ , ៥-ឈ្មោះ សេង សុខនី ភេទស្រី អាយុ២៧ ឆ្នាំ អ្នកទាំងពីរ មានទីលំនៅភូមិវាល ឃុំកណ្តាលជ្រុំ ស្រុកពញ្ញាក្រែក ខេត្តត្បូងឃ្មុំ , ៦-ឈ្មោះ ឆេត ប្រុស ភេទប្រុស អាយុ ៣៤ ឆ្នាំ មានទីលំនៅភូមិរោងគោ ឃុំរោងគោ ស្រុកក្រឡាញ់ ខេត្តសៀមរាប , ៧-ឈ្មោះ ក្អាត់ ផាន់ណៃ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិប្រាំដំឡើង ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប បម្រុងនាំឆ្លងដែនពីប្រទេសកម្ពុជា ចូលទៅក្នុងប្រទេសថៃ ឆ្លងអូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តស្រុកសំពៅលូន ខេត្តបាត់ដំបងដោយយកប្រាក់ថ្លៃជូន ក្នុងម្នាក់ ៨.០០០ បាត (ប្រាំបីពាន់បាត) ។

ក្នុងកិច្ចប្រតិបត្តិការ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ និងពលករចំនួន ៧នាក់ ស្រី៣ នាក់ ដកហូតវត្ថុតាង៖ រថយន្តម៉ាក កាំម៉ារីឆ្លាម ពណ៌ប្រផេះ ចំនួន ០១ គ្រឿង នាំមកកន្លែងអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×