Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ដែលជំនាញខាងធាក់ប្លន់យកម៉ូតូនៅផ្លូវក្រវ៉ាត់ក្រុងទី៣ ត្រូវបានបង្ក្រាប

កណ្តាល ៖ អនុវត្តតាមការដឹកនាំបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៥ កម្លាំងផ្នែកព្រហ្មទណ្ឌសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ និងអធិការដ្ឋាននគរបាលស្រុកស្អាង បានកំណត់មុខសញ្ញាធាក់កាប់ប្លន់ម៉ូតូយ៉ាងសកម្ម នៅផ្លូវក្រវ៉ាត់ក្រុងទី៣ ដោយបានឃាត់ខ្លួនជនសង្ស័យ៣នាក់ និងម្នាក់ទៀតកំពុងគេចខ្លួន។

សមត្ថកិច្ចឃាត់ខ្លួនក្រុមជនសង្ស័យ ករណីលួចមានស្ថានទម្ងន់ទោស (កាប់ប្លន់យកម៉ូតូ) ពីអ្នកធ្វើដំណើរតាមផ្លូវ បានចំនួន០៣នាក់ហើយ ក្នុងបក្ខពួកចំនួន០៤នាក់ ក្រោយធ្វើការស្រាវជ្រាវអស់រយ:ពេល១៣ថ្ងៃ ដោយក្រុមជនសង្ស័យបានធ្វើសកម្មកាប់ប្លន់យកម៉ូតូចំនួន០៣លើក គឺ÷ លើកទី០១ – កើតហេតុនៅវេលាម៉ោង០១និង៣០នាទីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ(21) ស្ថឹតក្នុងភូមិកោះគរ សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ , លើកទី០២ -កើតហេតុវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី(3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ , លើកទី០៣-កើតហេតុវេលាម៉ោង១២និង០០នាទីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥នៅចំណុច ផ្លូវក្រវ៉ាត់ក្រុងទី(3) ភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៏ឯក យី វណ្ណា អធិការនគរបាលក្រុងតាខ្មៅបានប្រាប់អោយដឹងថា÷  ទាំងជនជនរងគ្រោះនិងជនសង្ស័យ ជាជនជាតិខ្មែរ និងជាបុរសទាំងអស់ ក្នុងនោះ  ករណីទី(១)ជនរងគ្រោះ មានឈ្មោះ អឿន សុវណ្ណារាជ អាយុ១៧ឆ្នាំ  រស់នៅភូមិសាមគ្គី ឃុំកំពង់លួង ស្រុកអង្គរបុរី ខេត្តតាកែវ បាត់បង់ម៉ូតូម៉ាក Honda Dream  C125 ពណ៌ខ្មៅពាក់ស្លាកលេខ 1AT-2144 , ករណីទី(២)ជនរងគ្រោះឈ្មោះ ម៉ន មុន្នីរដ្ធា អាយុ៣០ឆ្នាំ មានទីលំនៅភូមិលេខ(៥) សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បាត់បង់ម៉ូតូម៉ាកHonda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AG-3988, ករណីទី(៣) ជនរងគ្រោះមានឈ្មោះ ហៀង ណារីន  អាយុ២៣ឆ្នាំ រស់នៅភូមិទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាត់បង់ម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ 1KH- 4020 ។

ចំពោះក្រុមជនសង្ស័យមាន : ទី០១ -ឈ្មោះ សល់ ស៊ីម អាយុ១៦ឆ្នាំ ,ទី០២-ឈ្មោះ ស៊ ស៊ីម អាយុ១៨ឆ្នាំ ,ទី០៣-ឈ្មោះ រស់ ភគ្ត្រា អាយុ១៦ឆ្នាំ , ទី០៤-ឈ្មោះ ចាន់ចាវ អាយុ២០ឆ្នាំ(រត់គេចខ្លួន) ដែលជនសង្ស័យទាំង០៤នាក់ សុទ្ធតែមានទីលំនៅជាមួយគ្នាក្នុង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល ។ 
 វត្ថុតាងចាប់យក ៖- កាំបិតប៉័ងតោ ដងឈើ០១ , ម៉ូតូចំនួន០២គ្រឿង ។ ០១គ្រឿងម៉ាក Honda Dream C125  ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1JM-8545 , ម៉ូតូ០១គ្រឿងទៀតម៉ាក Honda Beat ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AU -6542 ។
 លោកអធិការបានបន្តទៀតថា÷ ក្រោយទទួលបាននូវពាក្យបណ្តឹង

របស់ជនរងគ្រោះតាំងពីថ្ងៃដំបូងភ្លាម លោកបានបញ្ជាលោកវរសេនីយត្រី ហាក់ សុធឹន នាយប៉ុស្តិ៍ស្វាយរលំ លោក វរសេនីយត្រី ឃុន ណារិទ្ធ នាយប៉ុស្តិ៍នគរបាលរកាខ្ពស់ សហការជាមួយកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ដឹកនាំដោយលោកវរសេនីយ៏ទោ ហេង សុផាណ្ណារិទ្ធ អធិការរងក្រុងតាខ្មៅ បើកប្រតិបត្តិការស្រាវជ្រាវអស់រយ:ពេល ១៣ថ្ងៃ រហូតឈានទៅឃាត់ខ្លួន ក្រុមជនសង្ស័យបានចំនួន០៣នាក់ ។ ដោយនៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ÷ ក្រុមខ្លួនពឹតជាបានធ្វើសកម្មភាព កាប់ប្លន់យកម៉ូតូពីអ្នកដំណើរចំនួន ០៣លើកពឹតប្រាកដមែន និងពេលប្លន់បាន គឺបានប្រគល់ម៉ូតូអោយទៅឈ្មោះ រ៉ុង រ៉េន យកទៅលក់បានលុយចែកគ្នាចាយ ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ធាននគរបាលក្រុងតាខ្មៅ ។

លោកអធិការ ក៏បានលើកទឹកចិត្ត កោតសសើរ ដល់លោក វរសេនីយ៏ត្រី ហាក់ សុធឹន នាយប៉ុស្តិ៍ស្វាយរលំ ដែលបានដឹកនាំកម្លាំងប្រជាការពារ តាមប្រមាញ់ជនសង្ស័យរហូតដល់ឃុំក្រាំងយ៉ូវ ស្រុកស្អាង ទាំងយប់ និងកម្លាំងព្រហ្មទណ្ឌក្រុងតាខ្មៅ ដែលដឹកនាំដោយលោក វរសេនីយ៏ទោ ហេង សុផាណ្ណារិទ្ធ អធិការរងក្រុង បំពេញភារកិច្ច និងគោរពបទបញ្ជា អនុវត្តការងារបានដោយជោកជ័យ ។

លោកវរសេនីយឯក យី វណ្ណដា អធិការនៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានមានប្រសាសន៍ថា សម្រាប់នៅក្នុងក្រុងតាខ្មៅ គឺដាច់ខាតមិនអោយក្មេងទំនើងអុកឡុក ឬប្រព្រឹត្តបទល្មើសផ្សេងៗតាមទំនើងចិត្តនោះទេ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×