ភ្នំពេញ ៖ នារសៀលថ្ងែទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥នេះនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វេីការបង្ហាញមុខ ជនសង្ស័យចំនួន៥នាក់ ពាក់ព័ន្ធ៣ករណី ៖
ករណីទី១.ចាប់ឃុំឃាំង និងបង្ខាំងមនុស្សដោយខុសច្បាប់ជំរិតទារប្រាក់ ចំនួន៥២.០០០ដុល្លារ និងដកហូតសម្ភរ:បាន អាវុធខ្លី២ដេីម ១.ម៉ាកK៥៥ មាន៨គ្រាប់២.ម៉ាកZARAKI M៩ មាន៤គ្រាប់ ។
ករណីទី២.គាស់ទ្វារផ្ទះ លួចយកទ្រព្យត្តិ ១.នាឡិកាដៃចំនួន ៩គ្រឿង មានម៉ាកដូចជា:១/ម៉ាក Longineចំនួន ១គ្រឿង,២/ម៉ាក Sortចំនួន ២គ្រឿង, ៣ម៉ាក Tagheur ចំនួន ១គ្រឿង, ៤/ម៉ាក Old Tissotចំនួន ២គ្រឿង, ៥/ម៉ាក IWatchចំនួន ៣គ្រឿង, ៦/ខ្សែរកម៉ាក LV លោហៈធាតុពណ៌ទឹកប្រាក់ ចំនួន ១ខ្សែនិងខ្សែដៃម៉ាក LVលោហៈធាតុពណ៌ទឹកប្រាក់ចំនួន ១ខ្សែ (សរុបជាទឹកប្រាក់ ប្រហែល ១០០០០$ មួយម៉ឺនដុល្លារអាមេរិក)។
ករណីទី៣. ជនសង្ស័យម្នាក់ដកកាំភ្លើងបាញ់រះឡើងលើមេឃ ព្រោះខឹងសង្សារ បង្កឲ្យមានការភ្ញាក់នៅក្នុងបឹងកក់។
ក្រោយពីធ្វេីការបង្ហាញមុខជនសង្ស័យខាងលេីរួចមក កម្លាំងសមត្ថកិច្ចបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី









