Wednesday, November 26, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យ ៖ ករណីពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ! គឺយោធិននៃកងរាជអាវុធហត្ថស្រុកពារាំង មិនបានប្រព្រឹត្តនោះទេ

ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមប្រកាសព័ត៌មានជូនសាធារណជន អ្នកសារព័ត៌មាន និងបុគ្គលពាក់ព័ន្ធជ្រាប អំពីករណីមន្ត្រីកងរាជអាវុធហត្ថស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន៨០ម៉ឺនរៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ ដូចខាងក្រោម៖

១-កងរាជអាវុធហត្ថ បានឃើញការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានសង្គមថា “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” ជាមួយគ្នានោះ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ កងរាជអាវុធហត្ថ បានប្រកាសព័ត៌មានជូនជ្រាបដំណាក់កាលដំបូង ទទួលយកនិងធ្វើការស្រាវជ្រាវស៊ើបអង្កេត។

២-មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវតាមនីតិវិធី ស្តាប់ចម្លើយបុគ្គលដែលពាក់ព័ន្ធសរុបចំនួន១០រូប ក្នុងនោះមានលោកអនុសេនីយ៍ត្រី ឃៀម សុខា មេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង និងលោកវរសេនីយ៍ត្រី អន សូរវង្ស មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំងផងដែរ។ ផ្អែកតាមការស៊ើបអង្កេតនេះ មន្ត្រីនគរបាលយុត្តិធម៌ បានធ្វើសេចក្តីសន្និដ្ឋានថា ការចុះផ្សាយរបស់សារព័ត៌មាន កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ “ពលរដ្ឋថា មន្ត្រី PM ស្រុកពារាំង ទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញ!” គឺយោធិននៃកងរាជអាវុធហត្ថស្រុកពារាំង មិនបានប្រព្រឹត្តអំពើទារលុយពីអ្នកឆក់ត្រីចំនួន ៨០០.០០០រៀល ជាថ្នូរនឹងការប្រគល់ម៉ូតូឱ្យវិញនោះទេ។

៣-មន្ត្រីនគរបាលយុត្តិធម៌នៃកងរាជអាវុធហត្ថខេត្តព្រៃវែង បានកសាងបញ្ជូនសំណុំរឿងនិងវត្ថុតាងទៅអយ្យការអមសាលាដំបូងខេត្តព្រៃវែងតាមនីតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×