ភ្នំពេញ ៖ ជេីងខ្លាំងបង្ករហេតុកាងលេីដងផ្លូវសាធារណៈ ពេលនេះបានមកដល់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញហេីយ ។ ឯកឧត្ដមឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និង ជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់វិធានការណ៍បានលឿនរហ័ស ។
បន្ទាប់អំពីឃើញសកម្មភាព របស់ជនស៊ីវិលពីរនាក់ មិនប្រក្រតីបានប្រើអំពើមិនគប្បីទៅលើអ្នកបើករថយន្តទេសចរណ៍លោកឧត្តមសេនីយ៍ឯកជួនណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានចាត់កម្លាំងឱ្យកោះហៅអ្នកទាំងពីរដើម្បីមកសាកសួរអំពីព័ត៌មាននិងអនុវត្តច្បាប់ទៅតាមនីតិវិធី។
លោក ជួន ណារិន្ទ ស្នងការក្រុងភ្នំពេញ បានសរសេរបង្ហោះ នៅលើគណនីហ្វេសប៊ុក ផ្លូវការថា ៖ បានឃើញ រូបភាព និងសកម្មភាពបែបនេះ ពិតជាមិនអាចទទួលយកបានទេ!។
លោកស្នងការ បានដាក់បទបញ្ជាអោយជំនាញ កោះហៅមកសួនាំ អំពីសកម្មភាព តាមដងផ្លូវសាធារណៈ បែបនេះ។
លោក ជួន ណារិន្ទ បានបញ្ជាក់ថា សូមកុំធ្វើទង្វើ អោយមានការភ័យខ្លាច ដល់អ្នកធ្វើដំណើរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









