ភ្នំពេញ ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥នេះ នៅទីបញ្ជាការកណ្តាលស៊ីម៉ាក់ភ្នំពេញ ខ្ញុំនិងលោក Michael Raine ប្រធានអង្គការAPOPO ប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលេីMoU រវាងអង្គភាពCMAC និងអង្គការAPOPO ដេីម្បីអនុវត្តន៍គម្រោងសមាហរណកម្មកណ្តុរហិតមីន និងសុនខស្រាវជ្រាវបច្ចេកទេស ដែលមានថវិកាគាំទ្រគម្រោងចំនួន២៨១.៤៩០,៣៥ ដុល្លាអាម៉េរិក សម្រាប់រយៈពេល១ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ និងមានផែនការបោសសម្អាតផ្ទៃដីចំនួន៧.៥៦០.០០០ម៉ែត្រក្រឡា ក្នុងខេត្តគោលដៅខេត្តសៀមរាបនិងខេត្តព្រះវិហារ។
សូមជម្រាបថា អង្គភាពCMAC និងអង្គការAPOPO បានចាប់ផ្តើមកិច្ចសហប្រតិបតត្តិការក្នុងភាពជាដៃគូលើគម្រោងបោសសម្អាតមីននេះមានរយៈពេល១២ឆ្នាំមកហើយ លើកម្មវិធីបោសសម្អាតមីនដោយកណ្តុរហិតមីននេះ។ បន្ថែមពីលើកិច្ចសហប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា អង្គភាពក៏បានសហការគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការទៅឆាកអន្តរជាតិ តាមរយៈការបញ្ចូនសុនខហិតមីនប្រទេសទួកគី និងប្រទេសនៅអាហ្វ្រិចកណ្តាលជាដើម។ ទន្ទឹងនឹងនេះ ក៏បានគាំទ្រមន្ត្រីជំនាញទៅហ្វឹកហ្វឺនដល់បណ្តាប្រទេសទាំងនោះនិងទទួលយកមកហ្វឹកហ្វឺននៅកម្ពុជាផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










