Thursday, December 4, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្ដ្រី កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំអន្តរក្រសួងថ្នាក់រដ្ឋមន្ត្រីត្រី-វិស័យលើកទី៥

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំត្រី-វិស័យលើកទី៥ ស្ដីពីការសម្របសម្រួលអនុវត្តកម្មវិធីគោលនយោបាយ និងសកម្មភាពដែលពាក់ព័ន្ធនឹងសហគមន៍កសិកម្មទំនើប សហគមន៍កសិករប្រើប្រាស់ទឹក និងភូមិគំរូ។

កិច្ចប្រជុំដែលរៀបចំឡើងនៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម បានផ្ដោតទៅលើវឌ្ឍនភាពនិងសមិទ្ធផលនៃការអនុវត្តគម្រោងអភិវឌ្ឍន៍ត្រី-វិស័យ ដែលរួមមានការជ្រោមជ្រែងផលិតកម្មកសិកម្ម និងការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងប្រព័ន្ធធារាសាស្ត្រ នៅសហគមន៍កសិកម្មទំនើបចំនួន ៥ ក្នុងឆ្នាំ ២០២៥ និងពិនិត្យផែនការសម្រាប់បន្តការងាររួមគ្នានៅសហគមន៍ទាំង ៥នេះ និងត្រៀមពង្រីកការអភិវឌ្ឍន៍នៅសហគមន៍ ៥ បន្ថែមទៀតក្នុងឆ្នាំ២០២៦។

ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានកោតសរសើរ និងវាយតម្លៃខ្ពស់នូវកិច្ចខិតខំប្រឹងប្រែងសហការរួមគ្នាយ៉ាងជិតស្និត ក្នុងការកំណត់អាទិភាពនិងដាក់មធ្យោបាយរួមឱ្យមានភាពបន្ស៊ីគ្នា ដែលសម្រេចបាននូវលទ្ធផលជួយដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន លើកកម្ពស់ជីវភាពឱ្យមានភាពល្អប្រសើរ ទទួលបានភោគផលសេដ្ឋកិច្ច មានប្រសិទ្ធភាពខ្ពស់ ដែលមានការគាំទ្រលើកទឹកចិត្តពីសំណាក់ប្រមុខរាជរដ្ឋាភិបាលឱ្យបន្តការងារសហការគ្នានេះឱ្យសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ស្របតាមអភិក្រម “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×