ខេត្តកំពង់ចាម:”ចំពោះសំណុំរឿងដែលប្រជាពលរដ្ឋប្តឹងមកតុលាការទាំងអស់សរុបចំនួន៣២ម៉ឺន តែចៅក្រមព្រះរាជអាជ្ញាទូទាំងប្រទេស៧០០នាក់ក្នុងនោះចៅក្រម៤០០នាក់ ព្រះរាជអាជ្ញាចំនួន៣០០នាក់ ហើយតុលាការមានចំនួន២៥ខេត្ត-រាជធានីដូច្នេះពុំអាចដោះស្រាយសំណុំរឿងឲ្យអស់បាននោះទេ។ដែលចាំបាច់ត្រូវការជ្រើសរើសចៅក្រមបន្ថែមចំនួន២០០០ នាក់ទៀត។”នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមកើត រិទ្ធឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងនៅក្នុងឱកាសពិធីប្រកាសចូលកាន់មុខតំណែងប្រធានសាលាដំបូងនិងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមនាព្រឹកថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៥ ដោយធ្វើឡើងនៅក្នុងបរិវេណសាលាដំបូងខេត្តតែម្ដង។
ស្អែកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: តាមធម្មតាអាណត្តិប្រធានសាលាដំបូងខេត្តនិងព្រះរាជអាជ្ញាអាណិតរយៈពេល៤ឆ្នាំត្រូវផ្លាស់ប្ដូរដូចអាណត្តិអភិបាលខេត្តដែរ។តែដោយសារលោកទាំងពីរបម្រើការងារនៅក្នុងខេត្តកំពង់ចាមបានល្អ ហេតុដូច្នេះក៏បានស្នើសុំទៅឧបនាយករដ្ឋមន្ត្រីប្រធានក្រុមការងារចុះជួយខេត្តកំពង់ចាម ដោយឲ្យពួកគាត់នៅបន្តទៀតដើម្បីជួយពង្រឹងផ្នែកច្បាប់ដល់នគរបាលយុត្តិធម៌ពិសេសក្នុងការកសាងសំណុំរឿងណាមួយដែលកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួនគឺត្រូវតែបំពេញបែបបទចងសំណុំរឿងឲ្យជាប់ជៀសវាងកុំឲ្យទៅដល់តុលាការត្រូវដោះលែង។
ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា ដើម្បីពង្រឹងគោលនយោបាយភូមិឃុំមានសុវត្ថិភាពកងកម្លាំងសមត្ថកិច្ចក្នុងរយៈពេលមួយឆ្នាំត្រូវធ្វើការអប់រំម្ដងដល់អ្នកលក់ដូរធ្វើយ៉ាងណាឱ្យពួកគាត់យកចិត្តទុកដាក់មិនឲ្យមានការលក់បារីអេឡិចត្រូនិចហើយមានយុវជនដែលជាសិស្សសាលាមកសម្ងំជក់នោះត្រូវហាមដាច់ខាតមិនឱ្យមាន។តាមរយៈប្រព័ន្ធអែបណូត្រាក គឺប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាមបានប្ដឹងចំនួន៣ករណី ដោយក្នុងនោះមួយករណីត្រូវបានលើកកម្លាំងចិត្តដល់អ្នកផ្ដល់ព័ត៌មានចំនួន ១០ម៉ឺនរៀល។ពេលដែលកម្លាំងសមត្ថកិច្ចចុះទៅដល់ឃើញថាមានពិតប្រាកដមែនគឺបង្ក្រាបបានករណីជួញដូរនិងចែកចាយថ្នាំញៀន។
ឧបនាយករដ្ឋមន្ត្រីកើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍ដោយលើកឡើងថា: សម្រាប់ច្បាប់ចរាចរណ៍នៅកម្ពុជាយើងការបើកបរត្រូវប្រកាន់ស្ដាំហើយអ្នកដែលប្រព្រឹត្តខុសនោះនឹងត្រូវអនុវត្តតាមច្បាប់ ដើម្បីជាសារមួយដើម្បីដាស់តឿនដល់ពលរដ្ឋផ្សេងទៀតឱ្យនាំគ្នាគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌មានប្រសាសន៍បន្តថា ក្រោមការដឹកនាំរបស់សម្ដេចបវរអធិបតី នៅក្នុងនីតិកាលទី៧នៃរដ្ឋសភា ក្នុងនោះគោលដៅសំខាន់គឺធ្វើយ៉ាងណាខិតខំបម្រើផលប្រយោជន៍ជូនដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានឲ្យបានល្អប្រសើរ។ហើយកន្លងមកតាមរយៈការប្រឡងជ្រើសរើសមន្ត្រីរាជការគឺបានប្រព្រឹត្តទៅដោយជោគជ័យហើយបេក្ខជនដែលមុខដាក់ពាក្យប្រលងមានរហូតដល់ខ្ទង់ពាន់នាក់ដូច្នេះត្រូវតែជ្រើសរើសយកមនុស្សល្អៗមានឧត្តមគតិក្នុងការបម្រើជាតិ។ប្រទេសមួយខ្លាំងគឺត្រូវការប្រជាជនខ្លាំងគឺត្រូវការវិនិយោគលើចំណេះដឹងគឺវិស័យអប់រំប្រជាជនខ្លាំងគឺជាប្រជាជនដែលមានប្រាជ្ញាស្មារតីសុខភាពល្អ។
សូមបញ្ជាក់ថាឯកឧត្តមសួស ឡាប្រធានសាលាដំបូងខេត្តកំពង់ចាមផ្លាស់ទៅកាន់ខេត្តព្រៃវែង ជំនួសមកវិញដោយឯកឧត្តមកោ វណ្ឌី ឯកឧត្តមវង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ផ្លាស់ទៅកាន់ខេត្តពោធិសាត់ ជំនួសមកវិញដោយឯកឧត្តមកែវ សុជាតិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី














