Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងខេត្តបន្ទាយមានជ័យ និងខេត្តបាត់ដំបង

ខេត្តបន្ទាយមានជ័យ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃសៅរ៍ ទី៦ ខែធ្នូ ឆ្នាំ២០២៥នេះ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ បងប្អូនប្រជាពលរដ្ឋ នៅភូមិព្រៃចាន់ និង ភូមិជោគជ័យ និងប្រជាពលរដ្ឋ ផ្សេងទៀតក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងប្រជាពលរដ្ឋមួយចំនួននៅឃុំកំរៀង និងឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង ។

សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកចិត្តទុកដាក់ ធ្វើប្រតិបត្តិការអន្តរាគមន៍ក្នុងការការពារ និងរក្សានូវបូរណៈភាពទឹកដី ព្រមទាំង សេចក្តីសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ដោះស្រាយបញ្ហាផ្សេងៗ ជាពិសេស បងប្អូនប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យ បានយ៉ាងល្អ ប្រកបដោយការលះបង់ខ្ពស់។​ ជាមួយគ្នានេះក៏សូមថ្លែងអំណរគុណដល់បងប្អូន​ អ៊ំពូមីង​ តាយាយ​ទាំងភូមិជោគជ័យ​ និងព្រៃចាន់​ ដែលបានផ្តល់នូវការជឿជាក់​ ការគាំទ្រ​ និងផ្តល់សេចក្តីអត់ធ្មត់មកលេីរាជរដ្ឋាភិបាលក្នុងការអនុវត្តតួនាទី​ និងភារកិច្ចនៃបេសកកម្មការពារផលប្រយោជន៍​ បូរណភាពទឹកដី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×