Saturday, December 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ

ភ្នំពេញ ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៦ខែធ្នូនេះ បានចេញសេចក្តីជូនដំណឹងស្តីពីការលែងពីតំណែងជាអ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

លោក វីទីត ម៉ុនតាប៊ន អ្នករាយការណ៍ពិសេសស្តីពីសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើលិខិតលាលែងពីមុខតំណែងហើយ។

កាលពីថ្ងៃទី ១០ ខែវិច្ឆិកា ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានជួបសន្ទនាជាមួយ លោក Rory Mungoven អ្នកទទួលបន្ទុកសិទ្ធិមនុស្សនៅអាសុីប៉ាសុីហ្វិក​ ដោយប្រាប់គាត់ថា: ក្នុងពេលនៃការយារយី និងរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរពីកងទ័ពថៃ រាល់លិខិតបណ្តឹងដែលបានផ្ញើចេញទៅគ្រប់ស្ថាប័នពាក់ព័ន្ធសិទ្ធិមនុស្សទាំងអស់លើកលែងតែលោកវិទីតមួយដែល​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ មិនបានផ្ញើទៅគាត់។ ជាសុជីវធម៌មួយដែលមិនចង់ឲ្យគាត់មានការលំបាកក្នុងការងាររបស់គាត់បើទោះជាការងារនោះឯករាជ្យដែលតែងតាំងដោយ UN ក៏ដោយក៏គាត់នៅតែជាជនជាតិថៃ។

បើគាត់ហ៊ានថ្កោលទោសកងទ័ពថៃថារំលោភសិទ្ធមនុស្សនោះគាត់នឹងមិនអាចចូលស្រុកគាត់បានទេហើយប្រហែលជាក្រុមជ្រុលនិយមថៃឬទាហានថៃចោទថាគាត់ក្បត់ជាតិ។ តែ​ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ មានសំណូមពរមួយថាពេលគាត់ចប់អាណត្តិ, សូម UN កុំតែងតាំងជាតិសាសន៍ដែលមានភូមិផងរបងជាមួយជាអ្នករាយការណ៍ពីសិទ្ធិមនុស្សនៅកម្ពុជាពីព្រោះថ្ងៃណាមួយនឹងមានជម្លោះម្តងទៀតដែលធ្វើឲ្យពួកគាត់មានការលំបាក។

ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​ ក៏បានបង្ហាញពីការងាររបស់ខ្ញុំដោយគ្មានភាពរើសអើងទៅលើលោក វីទីត តែផ្ទុយទៅវិញ ឯកឧត្ដម​ទេសរដ្ឋមន្រ្តី​កោតសរសើរពីចំណេះ និងការងាររបស់គាត់ដែលយើងបានធ្វើការកន្លងមក។ ហើយយេីងសង្ឃឹមថា លោក វីទីត ម៉ុនតាប៊ន នឹងទទួលបានការងារកាន់តែប្រសើរក្នុងការជ្រោមជ្រែង ការពារ និងលើកស្ទួយក្នុងវិស័យសិទ្ធិមនុស្ស។
គួរឲ្យស្តាយចំពោះធនធានមនុស្សដ៏ល្អជាច្រើននៅក្នុងប្រទេសថៃពិបាកនឹងបញ្ចេញចំណេះបម្រើប្រជាជាតិដោយសារភាពជ្រុលនិយមងុបងល់ដោយអគតិ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×