ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំពីឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី៤ខែធ្នូ ឆ្នាំ២០២៥ម្សិលមិញនកម្លាំងជំនាញដែលដឹកនាំដោយលោក ឧត្តមសេនីយទោ ប៊ុន សុសិក្ខា ស្នងការរងទទួលផែនសន្តិសុខ បានចុះចាប់រថយន្តមួយគ្រឿងម៉ាកព្រុសពាក់ផ្លាកលេខបាត់ដំបង2B-4571នៅតាមដងផ្លូវ ក្រោយពីចាប់បានកម្លាំងបាននាំយកមកកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំដេីម្បីធ្វេីការសាកសួរ។
លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បានថ្លែងថា ” ខ្ញុំបាទសូមគោរពជម្រាបជូនបងប្អូនពូមីង និងមហាជនជូនជ្រាបថា បច្ចុប្បន្នមានសកម្មភាពជនបរទេស និងជនជាតិខ្មែរមួយក្រុមបានប្រើប្រាស់ ឧបករណ៌ Fake BTS ដាក់តាមរថយន្តដើម្បីបង្កការកាត់ដាច់ ការរំខានឬបង្កការប៉ពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។
ខ្ញុំបានដាក់បទបញ្ជាឱ្យជំនាញស្រាវជ្រាវបង្ក្រាប និងបានរកឃើញសម្ភារៈមួយចំនួនដែលបំរុងនឹងរៀបចំដាក់តាមរថយន្តដើម្បីធ្វើសកម្មភាពទៀត។
ខ្ញុំសូមសំនូមពរដល់បងប្អូនយើង កុំចូលរួម ឬជួលរថយន្តឱ្យក្រុមនេះបំពាក់ឧបករណ៌ដូចភិនភាគខាងលើឱ្យសោះ (ពេលសមត្ថកិច្ចឃាត់ឬចាប់បានដោយមានភ័ស្តុតាងគ្រប់គ្រាន់ដាច់ខាតត្រូវបញ្ជូនទៅឯកឧត្តមព្រះរាជអាជ្ញា ទាំងអ្នកប្រព្រឹត្តទាំងមធ្យោបាយធ្វើសកម្មភាពផងដែរ) ។
សូមបងប្អូនចូលរួមជាមួយសមត្ថកិច្ចយើងខ្ញុំ ដើម្បី ប្រជាពលរដ្ឋ និងសង្គមជាតិប្រកបដោយសន្តិសុខ និងសណ្ដាប់ល្អ”៕ រក្សាសិទ្ធដោយ៖សុទ្ធលី










