ភ្នំពេញ ៖ សេចក្តីថ្លែងការណ៍ពីលោកបណ្ឌិត វីល ផាកស៍ នាយកយូនីសេហ្វប្រចាំនៅកម្ពុជា៖ “យូនីសេហ្វប្រចាំនៅកម្ពុជា បានទទួលដំណឹងអំពីរបាយការណ៍ស្ដីពីការប៉ះទង្គិចប្រដាប់អាវុធ នៅតាមបណ្ដោយព្រំដែនកម្ពុជា–ថៃ។
យើងកំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរ ដើម្បីវាយតម្លៃតម្រូវការ និងផ្ដល់ការគាំទ្រចាំបាច់ដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់។ កុមារត្រូវតែទទួលបានការការពារគ្រប់ពេលវេលា ហើយសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ត្រូវតែចាត់ទុកជាអាទិភាពចម្បង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី



