ខេត្តឧត្តរមានជ័យ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ បានចេញសេចក្តីជូនដំណឹង ស្តីពីការផ្អាកដំណើរការបង្រៀន និងរៀន ជាបណ្តោះអាសន្ន ក្នុងខេត្តឧត្តរមានជ័យ ។ យោងតាមសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា ថៃ។
មន្ទីរអប់រំ យុវជន និងកីឡាខេត្តឧត្តរមានជ័យ សូមគោរពជម្រាបជូន គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ ជ្រាបថា៖ ក្រោយពីមានការ ឈ្លានពានពីសំណាក់យោធាថៃមកលើព្រំដែន នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្នុងភូមិសាស្ត្រខេត្ត ឧត្តរមានជ័យ វេលាម៉ោង ០៥:០៤ នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៥ នេះ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ឧត្តរមានជ័យ សម្រេចអនុញ្ញាតឱ្យគ្រឹះស្ថានសិក្សាទាំងអស់ក្នុងខេត្តផ្អាកដំណើរការបង្រៀន និងរៀនជាបណ្តោះ អាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី ដើម្បីធានាសុខសុវត្ថិភាពដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំ និង សិស្សានុសិស្សទាំងអស់ បញ្ចៀសបាននូវគ្រោះថ្នាក់ដែលបណ្ដាលមកពីការបាញ់ផ្លោងកាំភ្លើងធំរបស់ភាគីថ មកក្នុងទឹកដី នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីដូចបានគោរពជម្រាបជូនដំណឹងខាងលើ សូម គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ អ្នកគ្រូ បុគ្គលិកអប់រំអ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ជ្រាបជាព័ត៌មាន និងអនុវត្តប្រកបដោយ ស្មារតីទទួលខុសត្រូវខ្ពស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



