Monday, December 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលជប៉ុន សម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃដែលកំពុងតែកើនឡើងម្តងទៀត

ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការបរទេសជប៉ុន នាថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីថ្លែងការណ៍ ស្តីពីស្ថានភាពព្រំដែនកាន់តែអាក្រក់រវាងប្រទេសកម្ពុជា និងថៃ៖

១. រដ្ឋាភិបាលជប៉ុនសូមសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះស្ថានភាពតានតឹងរវាងប្រទេសកម្ពុជា និងថៃដែលកំពុងតែកើនឡើងម្តងទៀត ដោយសារវិធានការយោធាជាបន្តបន្ទាប់ ទោះបីជាសេចក្តីថ្លែងការណ៍រួមទាក់ទងជម្លោះព្រំដែនត្រូវបានចុះហត្ថលេខារវាងប្រទេសទាំងពីរកាលពីថ្ងៃទី ២៦ ខែតុលា ក៏ដោយ។

២. ភាពប្រសើរឡើងវិញនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងថៃមានសារៈសំខាន់ណាស់សម្រាប់ស្ថិរភាព និងការអភិវឌ្ឍក្នុងតំបន់ទាំងមូល។ រដ្ឋាភិបាលជប៉ុនកំពុងតែតាមដានដោយយកចិត្តដាក់នូវការវិវត្តនៃស្ថានភាពរវាងប្រទេសទាំងពីរដោយក្តីបារម្ភ ហើយប្រឆាំងនឹងសកម្មភាពណាមួយដែលអាចធ្វើឱ្យស្ថានការណ៍កាន់តែតានតឹងឡើង។

ជប៉ុនសូមធ្វើការអំពាវនាវជាថ្មីម្តងទៀតដល់ប្រទេសទាំងពីរឱ្យគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ អនុវត្តការអត់ធ្មត់ជាអតិបរមា និងស្វែងរកដំណោះស្រាយដោយសន្តិវិធីតាមរយៈការសន្ទនា ស្របតាមស្មារតីនៃសេចក្តីថ្លែងការណ៍រួមដែលធ្វើឡើងនៅថ្ងៃទី ២៦ ខែតុលា។

៣. ប្រទេសជប៉ុននឹងបន្តខិតខំប្រឹងប្រែង ដើម្បីជំរុញការកាត់បន្ថយភាពតានតឹង ដោយសហការជាមួយប្រទេសពាក់ព័ន្ធនានា រួមទាំងសហរដ្ឋអាម៉េរិក និងប្រទេសម៉ាឡេស៊ី ដែលជាប្រធានអាស៊ាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×