Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប

ឧត្តរមានជ័យ ៖នៅរាត្រីទី០៨ ខែធ្នូ ឆ្នាំ២០២៥ ដោយទទួលបានគោលការណ៍អនុញ្ញាត និងមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ រួមជាមួយសហការី និងមានកិច្ចសហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ អាជ្ញាធរខេត្តពាក់ព័ន្ធ បានធ្វើការជម្លៀសជនជាប់ឃុំ ចំនួន១០៦៦នាក់ ស្រី៦៧នាក់ ពីពន្ធនាគារខេត្តឧត្តរមានជ័យ ដែលមានហានិភ័យខ្ពស់ដោយការទម្លាក់គ្រាប់បែក និងគ្រាប់ផ្លោងពីការឈ្លានពានសៀម ទៅឃុំបន្តនៅពន្ធនាគារខេត្តសៀមរាប។ ក្នុងប្រតិបត្តិការផ្ទេរនេះត្រូវបានបិទបញ្ចប់នៅថ្ងៃ៩ខែឆ្នូ ឆ្នាំ ២០២៥ វេលាម៉ោង៤:៤០ នាទីទៀបភ្លឺ ប្រកបដោយសុវត្ថិភាពខ្ពស់ ដោយប្រើប្រាស់រថយន្តសរុបចំនួន៣២គ្រឿង និងមន្ត្រីសរុបចំនួន២២១នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×