Wednesday, December 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលព្រហ្មទណ្ឌ បង្រ្កាបក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកទូរសព្ទដៃ ពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ (Walk street)

ភ្នំពេញ៖ក្រុមជនសង្ស័យដែលបានធ្វើសកម្មភាពលួចយកទូរសព្ទដៃពីបងប្អូនប្រជាពលរដ្ឋ៧នាក់ ដើរលេងនៅលើផ្លូវថ្មើជើងចតុមុខ(Walk street)កាលពីពេលថ្មីៗនេះ ត្រូវបានសមត្ថកិច្ចប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបានហើយ ហើយទូរសព្ទដៃទាំងអស់ដែលចោរលួចយកទៅនោះក៏ត្រូវបានសមត្ថកិច្ចរកឃើញមកវិញ ហើយក៏បានប្រគល់ជូនជនរងគ្រោះរួចរាល់ហើយដែរ កាលពីល្ងាចថ្ងៃទី០៨ខែធ្នូឆ្នាំ២០២៥នេះ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានបញ្ជាក់ឲ្យដឹងថា៖ មុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យ ជាមួយនឹងការដករហូតបានទូរសព្ទដៃ មកវិញនេះ ធ្វើឡើងក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះទាំង៧នាក់និងក្រោយពីសមត្ថកិច្ចបានឆែកមើលកាមេរ៉ាសុវត្ថិភាពរបស់សាលារាជធានីភ្នំពេញដែលបានបំពាក់នៅលើដងផ្លូវថ្មើជើងចតុមុខ(Walk street) ទើបកម្លាំងមានសមត្ថកិច្ចនៃនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ
កំណត់មុខសញ្ញាបាន រហូតឈានទៅដល់ការឃាត់ខ្លួនបានជនសង្ស័យទាំងនេះ មកអនុវត្តទោសទៅតាមច្បាប់តែម្តង។

ការងារបង្ក្រាបលើករណីនេះ អាជ្ញាធររាជធានីភ្នំពេញ ដែលដឹកនាំដោយឯកឧត្ដមឃួង. ស្រេង អភិបាលរាជធាន៏និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញបានយកចិត្តទុកដាក់និងបានលើកទឹកចិត្តទៅដល់កងកម្លាំងប៉ូលីសការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញផងដែរ ដែលបានខិតខំប្រឹងប្រែងស្រាវជ្រាវកំណត់មុខសញ្ញា រហូតឈានដល់ការបង្ក្រាបជនសង្ស័យបាន ព្រមទាំងដកហូតទូរសព្ទដៃទាំងនេះពីហាងបញ្ចាំយកមកប្រគល់ជនរងគ្រោះវិញ នាវេលាម៉ោង១៧:៣០នាទីល្ងាចថ្ងៃទី០៨ធ្នូ២០២៥នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×