ភ្នំពេញ៖ បើតាមផេកហ្វេសប៊ុករបស់ក្រសួងព្រះមរបរាជវាំង បានឲ្យដឹងថា ចងចាំជានិច្ចមហាពលិកម្មក្នុងបព្វហេតុការពារជាតិមាតុភូមិ នៃកងយោធពលខេមរភូមិន្ទ និងអាយុជីវិតនៃប្រជាជនស្លូតត្រង់ខ្មែរ ព្រមទាំងជនរងគ្រោះទាំងឡាយពីសំណាក់ការឈ្លានពានដ៏ខុសច្បាប់របស់ប្រទេសថៃមកលេីបូរណភាពទឹកដីខ្មែរ ។
សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជទ្រព្យដ៏ឧត្តុង្គឧត្តម ចំនួន 100,000 USD ជូនកាកបាទក្រហមកម្ពុជា សម្រាប់ចូលរួមជួយប្រជារាស្ត្រភៀសសឹក ដែលកំពុងជួបប្រទះការលំបាកខ្វះខាត នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី






