ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឧបត្ថម្ភលើកទឹកចិត្តថវិកា៤០០ដុល្លារជូនកម្លាំងជំនាញព្រហ្មទណ្ឌរាជធានីភ្នំពេញ ស្រាវជ្រាវបង្រ្កាបជនសង្ស័យ០៤នាក់ដែលបានធ្វើសកម្មភាអំពើលួចនិងឆក់៩ករណីក្នុងរាជធានីភ្នំពេញ ។
អនុវត្តតាមទបញ្ជារបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ ២០២៥ ការិយាល័យនគរ បាលព្រហ្មទណ្ឌកំរិតស្រាលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវ ឃាត់ខ្លួនជន សង្ស័យចំនួន០៤ នាក់ ជាបន្តបន្ទាប់ បទល្មើសលួចនិងឆក់ ចំនួន ០៩ ករណី ៖
-ករណីទី១, អំពើលួច(លួចយកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១៥ ផ្លឹស ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវ. កម្សាន្តថ្មើរជើង(Walk Street) មុខហាងកាហ្វេយីហោTUBE COFFE ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ០០ នាទី ។
-ករណីទី២, អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៦ ផ្លឹស ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១៩ និង ១០ នាទី ។
-ករណីទី៣,អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៣ ប្រូម៉េក ពណ៌ មាស ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូន ពេញ រាជធានីភ្នំពេញ ។
-ករណីទី៤ អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន១៣ ពណ៌ ផ្កាឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-ករណីទី៥, អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ចំនួន០២គ្រឿង ម៉ាកអាយហ្វូន១១ ពណ៌ ខ្មៅ និងម៉ាកអាយហ្វូន១៥ ប្រូម៉េក ពណ៌ ទឹកប្រាក់) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-ករណីទី៦, អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១១ប្រូ ពណ៌ ប្រផេះ ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ ភូមិ៦ សង្កាត់ផ្សារកណ្តាល ១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
-ករណីទី៧, អំពើលួច (លួច យកទូរសព្ទ័ដៃ) ប្រព្រឹត្តនៅមុខហាងមីអូដុង ផ្លូវព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃ ទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៩ និង ៤០នាទី។
-ករណីទី៨, អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១៤ ផ្លឹស ពណ៌ ផ្កា ឈូក ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវលេខ ១១០ កែងព្រះស៊ីសុវត្ថិ ភូមិ១ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង១៩ និង ៤៥ នាទី។
-ករណីទី៩, អំពើលួច (លួច យកទូរសព្ទ័ដៃម៉ាកអាយ. ហ្វូន ១២មីនី ពណ៌ ស ចំនួន០១ គ្រឿង) ប្រព្រឹត្តនៅចំណុចផ្លូវកែងព្រះបរមរាជវាំង ផ្លូវព្រះស៊ីសុវត្ថិ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៥ វេលាម៉ោង២០ និង ២០ នាទី ។
ជនសង្ស័យចំនួន០៤នាក់ ៖
១-ឈ្មោះ យិន សមរ៉ា ហៅ រ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ
២-ឈ្មោះ សាយ សុធាឧត្តម ភេទប្រុស កើតឆ្នាំ១៩៩២ ជនជាតិខ្មែរ
៣-ឈ្មោះ រិទ្ធ មុនីរ័ត្ន ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ
៤-ឈ្មោះ យិន រ៉ូឌី ភេទប្រុស កើតឆ្នាំ១៩៩១ ជនជាតិខ្មែរ។
វត្ថុតាងចាប់យក ទូរស័ព្ទ ដៃចំនួន ០៩ គ្រឿង សមត្ថកិច្ចក៏បានប្រគល់ជូនម្ចាស់វិញ។
បច្ចុប្បន្នជនសង្ស័យ ខាងលើ កំពុងឃាត់ខ្លួននៅការិយាល័យដើម្បីចាត់ការតាមនិតិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី






