ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យជូនដល់រាជរដ្ឋាភិបាល ចំនួន១០ម៉ឺនដុល្លារអាមេរិក សម្រាប់ជាព្រះរាជូបត្ថម្ភដ៏ឧត្តុង្គឧត្តម ជួយដល់កងទ័ពសមរភូមិជួរមុខ ព្រំដែនកម្ពុជា-ថៃ។
នេះបើតាមលិខិត របស់សម្ដេចមហាមន្ដ្រី គុយ សុផល ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជរាំង ផ្ញើជូនសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន ទទួលបាននៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ៕រក្សាសិទ្ធដោយ៖សុទ្ធលី







