Wednesday, December 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ : បទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារដោយអាវុធ នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ

នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំការធ្វើបទបង្ហាញស្តីពីការផ្ទុះឡើងនូវការវាយប្រហារ ដោយអាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ជូនដល់ប្រធាន និងតំណាងបេសកកម្មការទូតចំនួន៣៣ ប្រទេស និងទីភ្នាក់ងារអង្គការអន្តរជាតិនៅទីក្រុងភ្នំពេញ។ ប្រធាននៃស្ថានតំណាងកម្ពុជានៅបរទេស និង សមាជិកក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា ក៏បានចូលរួមស្តាប់បទបង្ហាញនេះ តាមប្រព័ន្ធវីដេអូ
ផងដែរ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ អ៊ាត សោភា បានរំលឹកឡើងវិញនូវការវិវត្តនៃព្រឹត្តិការណ៍ មុន ឈានដល់ការបើកការវាយលុករបស់ថៃមកលើកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ ជាពិសេស ការផ្ទុះមីនកាលពីថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈដែលកងកម្លាំងថៃនៅតែបន្តសកម្មភាពរំលោភ បំពាន ការបាញ់ប្រហារលើជនស៊ីវិលនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ និងការលែងទទួលស្គាល់សេចក្ដីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួ ថ្ងៃទី២៦ ខែតុលា ឆ្នាំ ២០២៥ ដោយប្រទេសថៃ ដោយផ្អែកលើការចោទប្រកាន់មកលើកម្ពុជាអំពីបញ្ហាគ្រាប់មីនថ្មី ដែលគ្មាន
មូលដ្ឋាន។
លោកជំទាវរដ្ឋលេខាធិការប្រចាំការបានថ្កោលទោសការវាយប្រហាររបស់ថៃដោយប្រើអាវុធធុនធ្ងន់ រួមមាន រថក្រោះ កាំភ្លើងធំ កាំភ្លើងត្បាល់ យន្តហោះចម្បាំង និងផ្សែងពុលមកលើទីតាំងកម្ពុជាជាច្រើន ដែល បានបណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសមួយចំនួន ព្រមទាំងបំផ្លិចបំផ្លាញផ្ទះសម្បែង ហេដ្ឋារចនា- សម្ព័ន្ធសាធារណៈ និងសម្បត្តិបេតិកភណ្ឌជាតិ ដែលត្រូវបានការពារ យ៉ាងដំណំ។ លោកជំទាវ បានច្រាន ចោលនូវការអះអាងបំភាន់ថា កម្ពុជាបានឈ្លានពានប្រទេសថៃ និងបានផ្ដើមការវាយប្រហារ ដោយបាន គូសបញ្ជាក់ថា ការវាយលុកថ្មីៗមកលើកម្ពុជា គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរ ធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន និងស្មារតីនៃសហគមន៍អាស៊ាន។ លោកជំទាវបានលើកឡើងពីសំខាន់ៗនៃការងារបោះបង្គោលព្រំដែនលេខ៥២–៥៩ និង៤២–៤៧ ដែលសម្រេចបានដោយគណៈកម្មការ ចម្រុះខណ្ឌសីមាព្រំដែនគោកកម្ពុជា-ថៃ។
លោកជំទាវរដ្ឋលេខាធិការប្រចាំការ អាត សោភា បានគូសបញ្ជាក់ពីការវាយតម្លៃខ្ពស់របស់កម្ពុជា ចំពោះវត្តមានរបស់ក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ក្នុងការបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងស្មោះស្ម័គ្ររបស់កម្ពុជាចំពោះបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍
រួមទីក្រុងគូឡាឡាំពួ។ លោកជំទាវបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជាដៃគូទាំងអស់ ដែលបានអំពាវនាវឱ្យមានការអត់ធ្មត់ និងការប្ដេជ្ញាចិត្តពេញលេញចំពោះសេចក្ដីថ្លែងការណ៍រួមទីក្រុង គូឡាឡាំពួ និងការដោះស្រាយជម្លោះដោយសន្តិវិធី។ លោកជំទាវបានសម្តែងក្តីសង្ឃឹមថា ប្រទេសថៃនឹង ធ្វើសកម្មភាពស្របតាមការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសន្តិភាព និងការគោរពច្បាប់អន្ដរជាតិ។
ឯកឧត្តមឧត្តមសេនីយ៍ឯក រ៉ាត់ ដារ៉ារ័ត្ន រដ្ឋលេខាធិការក្រសួងការពារជាតិ បានធ្វើបទបង្ហាញអំពី អង្គហេតុនៃការការវាយលុកកាន់តែខ្លាំងរបស់យោធាថ នៅតំបន់ជាច្រើនក្នុងខេត្តព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង និងពោធិ៍សាត់ ព្រមទាំងស្ថានភាពជាក់ស្ដែង ដែលកំពុងកើតឡើង៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×