Friday, December 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមជម្រើសជាតិកម្ពុជា បានវិលត្រឡប់មកមាតុភូមិដោយសុខសុវត្ថិភាព

រាជធានីភ្នំពេញ៖ គិតត្រឹមម៉ោង៩:៤៥នាទីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ប៉ុន សុខ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និងជាអនុប្រធានប្រតិភូកម្ពុជា បានដឹកនាំ ប្រតិភូ គ្រូ​បង្វឹក​ កីឡាករ ​និងកីឡាការិនី​ ក្រុមជម្រើសជាតិកម្ពុជាវិលត្រឡប់មកប្រទេសកម្ពុជាវិញ ដោយសុខសុវត្ថិភាព។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហង់ជួន ណារ៉ុនរដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា។

ឯកឧត្តមបានថ្លែងទៀតថា កម្ពុជាសម្រេចចិត្តដកខ្លួនចេញពីការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ (33rd SEA Games 2025) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីធ្វើពហិកាចំពោះការប្រើប្រាស់កងទ័ពដោយប្រទេសថៃ ដើម្បីដោះស្រាយជម្លោះ ដោយរំលោភលើធម្មនុញ្ញអាស៊ាន និងច្បាប់អន្តរជាតិ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×