Thursday, December 11, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជនអំណោយជាថវិកាគ្រឿងឧបភោគបរិភោគ មានអំបុក ថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនធំត្រូវបានសប្បុរជន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីនាំយកបន្តយកទៅប្រគល់ជូនវីរៈកងទ័ព

ភ្នំពេញ៖អំណោយជាថវិកាគ្រឿងឧបភោគបរិភោគ មានអំបុក ថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ចាំបាច់មួយចំនួនធំត្រូវបានសប្បុរជន នាំយកមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីនាំយកបន្តយកទៅប្រគល់ជូនវីរៈកងទ័ព ដែលកំពុងឈរជើងប្រយុទ្ធនៅសមរភូមិមុខនិងប្រជាពលរដ្ឋជាជនភៀសសឹក ខណៈដែលក្រុមទាហានថៃវាយប្រហារឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជាធ្វើឱ្យមានការផ្ទុះសង្គ្រាមជាថ្មី ដោយគិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បានទទួលថវិកាសរុបចំនួន២១២.៥៥៤.៤០២ រៀលនិងចំនួន៥៦.២៨៧ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។

ពិធីប្រគល់និងទទួលនេះបានធ្វើឡើងនា ព្រឹកនិងរសៀលនាថ្ងៃទី១០ធ្នូនេះ ក្រោមវត្តមាន អភិបាលរងជាច្រើនរូបតំណាងឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

អំណោយដែលនាំមកប្រគល់ជូននេះ ជាអំណោយបានមកពីសប្បុរសជននានាៗ ដូចជា សាលាអន្តរជាតិប៊ែលធី ,សហគ្រាសសំណល់រឹងរាជធានីភ្នំពេញ ,មន្ទីរទេសចរណ៍រាជធានីភ្នំពេញ គណកម្មការផ្សារអូឬស្សី ,គណៈកម្មការផ្សារជម្ពូវ័ន និងគណកម្មការផ្សារកាប់គោ ដែលអំណោយទាំងនេះរួមមាន៖ថវិកា មីខ្លាឃ្មុំ ទឹកបរិសុទ្ធ អង្ក មួក កន្ទេល នំក្រៀម មី អំបុកស្រូវថ្មី ត្រីងៀត ជ្រក់ស្ពៃជូ សៀងផ្អែម ក្បាលត្រីឆ្ការត្រៀម ត្រីប្រាសំយ៉ុង ពងមាន់ ត្រីប្រឡាក់ ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។

‎ លោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនាល្ងាចថ្ងៃទី១០ធ្នូនេះថា៖ គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគសរុបចំនួន២១២.៥៥៤.៤០២ រៀលនិងចំនួន៥៦.២៨៧ ដុល្លារ អាមេរិក ជាមួយនិងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត។

‎ ឯកឧត្ដមហួត ហៃ អភិបាលរង តំណាងឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ ក្នុង ស្មារតី ខ្មែរ ជួយ ជាតិខ្មែរ ។

ឯកឧត្ដមបញ្ជាក់ទៀតថា៖រដ្ឋបាលរាជធានីភ្នំពេញ សូមធានាថានឹងយកអំណោយទាំងអស់របស់បងប្អូនទៅចែកជូនដល់ដៃវីរៈកងទ័ពជួរមុខ និងប្រជាជនភៀសឹកផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×