Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មេធាវី សុក សំអឿន អតីតនាយកសាលាហ្វឹកហ្វឺននគរបាល UN នៅជំរំខ្មែរ-ថៃ ដាស់សតិជនជាតិថៃ ឱ្យយល់ពីចេតនា លោក អានុទិន និងផលវិបាកនៃសង្គ្រាម !

ភ្នំពេញ ៖ មេធាវី សុក សំអឿន អតីតនាយកសាលាហ្វឹកហ្វឺននគរបាល UN នៅជំរំខ្មែរ-ថៃ បានថ្លែងសារជូនចំពោះប្រជាជន និងទាហានថៃគ្រប់រូប !

អស់លោកដឹងទេថា នាយករដ្ឋមន្រ្តីរបស់អ្នកបច្ចុប្បន្ន គេមិនខ្វល់ពីសុខសវត្ថិភាព និង ជីវិតរបស់អ្នកគ្រប់គ្នានោះទេ។ គេដឹងតែម្យ៉ាងគឺ គេចង់បានអំណាច នៅពេលដែលមានការបោះឆ្នោតនៅពេលខាងមុខ។ ដោយហេតុនេះហើយ បានជាគេបង្កសង្រ្គាមជាមួយកម្ពុជា។ តើអ្នកទាំងអស់គ្នា មានដែលដឹងពីផលវិបាកនៃសង្រ្គាមដែរទេ? សង្រ្គាម គឺគ្មាននរណាអាចចំណេញពីសង្រ្គាមនោះទេ។ ចុងបញ្ចប់នៃសង្រ្គាម គឺភាគីទាំងសងខាងទទួលបានតែការបាត់បង់អាយុជីវិតប្រជានុរាស្រ្ត ទាហាន ខាតបង់ទ្រព្យសម្បត្តិ ប្រជារាស្រ្តបាត់បង់ផ្ទះសម្បែង គ្មានឱកាសប្រកបអាជីវកម្ម ការរកស៊ីតែប៉ុណ្ណោះ។ ឥលូវគួរតែដល់ពេលដែលអ្នកទាំងអស់គ្នាងើបឡើងដើម្បីទាមទារឱ្យរដ្ឋាភិបាលរបស់អ្នកទាំងអស់គ្នាបញ្ឈប់សង្រ្គាមហើយ។ អ្នកគួរតែមិនត្រូវការអ្នកដឹកនាំណាដែលយកសង្រ្គាមជាមួយប្រទេសជិតខាងជាឧបករណ៍ទាក់ទាញសន្លឹកឆ្នោតនោះទេ !៕ រក្សាសិទ្ធដោយ៖CEN

×