ភ្នំពេញ ៖ ជនសង្ស័យម្នាក់បានដកកាំភ្លើងខ្លីមួយដេីមបាញ់ ត ដៃជាមួយសមត្ថកិច្ចជាច្រេីនគ្រាប់ បន្ទាប់ពីសមត្ថកិច្ចល្បាតមានការសង្ស័យបានហៅឲ្យឈប់ដេីម្បីធ្វេីការត្រួតពិនិត្យ តែមិនព្រមឈប់បែជារត់គេចខ្លួនដល់ក្រោមស្ពានជ្រោយចង្វាបានផ្ដួលម៉ូតូ SUZUKI NEX ពាក់ផ្លាកលេខ ភ្នំពេញ 1HH-8184 រួចដកកាំភ្លេីងបាញ់ទៅលេីសមត្ថកិច្ច តែត្រូវសមត្ថកិច្ចឃាត់បាន។
ហេតុការណ៍នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២:២០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ក្រោយពេលកេីតហេតុសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យខាងលេី និងវត្ថុតាំងរួមមានកាំភ្លើងខ្លីមួយដេីម និងម៉ូតូ ម៉ាក SUZUKI NEX មួយគ្រឿងយកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលឬស្សីកែវដេីម្បីធ្វេីការសាកសួរ និងបន្តតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី













