ពោធិ៍សាត់ ៖ នៅរសៀលថ្ងៃសុក្រ ទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ ក្រុមអ្នកថតរូបបានចូលថតអគារស្នាក់នៅនានា ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលរងការបាក់បែកខ្ទេចខ្ទីដោយសារយោធាថៃប្រើប្រាស់យន្តហោះចម្បាំង F16 ទម្លាក់គ្រាប់ ក្នុងសង្គ្រាមឈ្លានពានរបស់ថៃរយៈប្រមាណជា៥ថ្ងៃកន្លងមកនេះ។
ឃុំថ្មដា ស្រុកវាលវែង ជាទឹកដីជាប់ព្រំដែនជាមួយប្រទេសថៃ ហើយក៏ជាសមរភូមិក្តៅមួយផងដែរ។ ក្នុងសង្គ្រាមឈ្លានពាននេះ កងទ័ពថៃ បានប្រើយុទ្ធោបករណ៍សឹកគ្រប់បែបយ៉ាងរួមមានកាំភ្លើងតូចធំ ដ្រូនស៊ើបការណ៍ ដ្រូនទម្លាក់គ្រាប់ ការបាញ់កាំភ្លើងធំពីនាវាចម្បាំង និងយន្តហោះចម្បាំង F16 ផងដែរ។
ផ្ទះសម្បែងរបស់ប្រជាពលរដ្ឋ និងអគារស្នាក់នៅរបស់អ្នកវិនិយោគជាជនជាតិចិនជាដើម បានរងការបាក់បែក និងខូចខាតដោយសារទម្ងន់គ្រាប់របស់កងទ័ពថៃ៕រក្សាសិទ្ធដោយ៖សុទ្ធលី











