ភ្នំពេញ ៖ ទាហានសៀម ប្រើ F16 បាញ់ដាច់ស្ពានមេទឹក នៅវេលាម៉ោងជាង៦ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ២០២៥
ទាហានថៃ ប្រើ F16 បាញ់ដាច់ស្ពានមេទឹក នៅវេលាម៉ោងជាង៦ទៀបភ្លឺ ថ្ងៃទី១៣ ខែធ្នូ ២០២៥
ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៥៥ហើយ ដែលភ្ជាប់ពីទីរួមខេត្តពោធិ៍សាត់ ទៅកាន់តំបន់ថ្មដា ស្រុកវាលវែង។
-ម៉ោង០៦ៈ០២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ ចំនួន ១គ្រាប់។
-ម៉ោង០៦ៈ០៧នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះចំនួន ១គ្រាប់ទៀត។
-ម៉ោង០៦ៈ១២នាទី យោធាថៃបាញ់កម្ទេចគោលដៅស្ពានជ័យជំនះ(ស្ពានចាស់) ចំនួន ១គ្រាប់។
យន្តហោះយោធាថៃនៅបន្តមិនទាន់បញ្ឈប់សកម្មភាពទម្លាក់គ្រាប់បែកនៅឡើយទេ។
លោកពុយគាប្រធានក្លឹបអ្នកកាសែតកម្ពុជាបានថ្លែងលើបណ្ដាញសង្គមយ៉ាងដូច្នេះថា កងកម្លាំងថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ដើម្បីបំផ្លាញស្ពានចំនួនពីរ និងសណ្ឋាគារចំនួនពីរនៅក្នុងស្រុកថ្មដា ខេត្តពោធិ៍សាត់ ភាគពាយ័ព្យនៃប្រទេសកម្ពុជា។ ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃសៅរ៍។ យោងតាមក្រសួងការពារជាតិកម្ពុជា ហេដ្ឋារចនាសម្ព័ន្ធជាច្រើនរបស់កម្ពុជាត្រូវបានបំផ្លាញក្នុងអំឡុងពេលប្រាំមួយថ្ងៃកន្លងមកនៃការវាយប្រហារដោយកងកម្លាំងថៃ។ រក្សាសិទ្ធដោយ៖សុទ្ធលី




























