Saturday, December 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សប្បុរសជនជាច្រើន បានសម្រុកនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខ

ភ្នំពេញ៖អំណោយជាថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ចាំបាច់ជាច្រើនមុខទៀត ត្រូវបានសាលាដំបូង និងព្រះរាជអាជ្ញាអមសាលា ដំបូងរាជធានីភ្នំពេញ, ក្រុមមេធាវីប្រចាំសាលារាជធានីភ្នំពេញ ,ក្រុមហ៊ុនកាត់ដេរ,អាជ្ញាធរខណ្ឌពោធិសែនជ័យ,ពន្ធនាគារ,ខណ្ឌដង្កោ,ខណ្ឌសែន សុខ ,ខណ្ឌច្បារអំពៅហើយបណ្ដាខណ្ឌមួយចំនួនទៀតបន្តនាំយកអំណោយមកជាបន្តបន្ទាប់ ខណៈដែលសប្បុរសជនជាច្រើនទៀតបានសម្រុកនាំយកអំណោយមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីត្រៀមរៀបចំបែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ក្រោយពីមានផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។

ពិធីប្រគល់ទទួលនាព្រឹកថ្ងៃសៅរ៍ទី១៣ធ្នូ២០២៥នេះ ធ្វើឡើងក្រោមវត្តមានឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដោយឯកឧត្ដមនិងលោកជំទាវអភិបាលរងរាជធានី និងដោយមានការចូលរួមពីឯកឧត្ដមឧត្តមសេនីយ៍ស្នងការនរគបាលរាជធានី និងលោកឧត្តមសេនីយ៍មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញនៅសាលារាជធានីភ្នំពេញ។

អំណោយដែលទទួលបាននាព្រឹកថ្ងៃសៅរ៍ទី១៣ធ្នូនេះ មិនខុសពីថ្ងៃមុនៗឡើយ ដែលមានដូចជា៖ថវិកា ត្រីខ មី ទឹកបរិសុទ្ធ អង្ក អំបុក ត្រីងៀត ទឹកត្រី ទឹកស៊ីអ៊ីវ ស្ពៃក្តោប ប្រែងឆា ខ្សែចង មួក កន្ទេល នំក្រៀម ឆ្នាំង ភួយ,ទឹកផ្លែឈើនិងទឹកក្រូច ក្រម៉ា អាវជជុះនិង ថ្នាំពេទ្យជាដើម។
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅចំពោះសាលា ដំបូង និង ព្រះរាជ អាជ្ញា រ អម សាលា ដំបូង រាជធានី ភ្នំពេញ, ក្រុម មេធាវី ប្រចាំ សាលា រាជធានីភ្នំពេញ ,ក្រុមហ៊ុនកាត់ដេរ,អាជ្ញាធរខណ្ឌនានា,ពន្ធនាគារនិងបងប្អូនប្រជាពលរដ្ឋជាសប្បុរសជននានាដែលបានបានចំណាយធនធានចូលរួមឧបត្ថម្ភ តាមរយៈ រដ្ឋបាល រាជធានីភ្នំពេញ ដេីម្បីត្រៀមរៀបចំ បែងចែកជូនបងប្អូនកងទ័ពជួរមុខកម្ពុជានិងបងប្អូនប្រជាពលរដ្ឋជម្លៀសខ្លួន ទៅតាមមណ្ឌលសុវត្ថិភាពនានា ។រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។

ឯកឧត្ដមបានសូមកោតសរសើតចំពោះទឹកចិត្តបងប្អូនប្រជាពលរដ្ឋកំពុងផុសផុល មកចូលរួមឧបត្ថម្ភដល់វីរកងទ័ពជួរមុខនិង ក្រុមគ្រួសារប្រជាពលរដ្ឋ ដែលកំពុងជម្លៀសចេញមកទីកន្លែង សុវត្ថិភាព ដែលនេះពិតជាបានបង្ហាញពីសាមគ្គីភាពជាធ្លុងមួយ ខ្មែរ ស្រលាញ់ ខ្មែរ ។
គួតបញ្ជាក់ដែរថាលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ គិតត្រឹមម៉ោង ១៨:០០នាទី ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាល រាជធានីភ្នំពេញ បានទទួលនូវការបរិច្ចាគអំណោយ បានសរុប ជាប្រាក់រៀលចំនួន២៩៤.៣៩០.៥៥៥ រៀលនិងប្រាក់ដុល្លារចំនួន៦៧. ៥៩៩ ដុល្លារ អាមេរិកគ និងសម្ភារគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខទៀត៕រក្សាសិទ្ធដោយ៖សុទ្ធលី

×