Tuesday, December 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា

ភ្នំពេញ ៖ យោងតាមបញ្ជាដឹកនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរងនគរបាលជាតិ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៥ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងបង្រ្កាបលើករណីករណី ជនអនាមិកបន្លំលួចគ្រប់គ្រង និងប្រើប្រាស់ គណនីបណ្ដាញសង្គម តេឡេក្រាម បោកបញ្ឆោតជនរងគ្រោះ ក្រោមរូបភាពទិញ-លក់កង់បីឥណ្ឌា។

ដោយមានការសម្របសម្រួលពី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋានបានឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ ព.ស ភេទប្រុស ជនជាតិខ្មែរ។ តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះ បានចូលរួមជាមួយជនអនាមិកប្រព្រឹត្តបទល្មើសខាងលើ និងទទួលបានផលពីអំពើបទល្មើសនេះផងដែរ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់។

នាយកដ្ឋាន សូមក្រើនរំលឹកដល់សារធារណជនទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ ពីការផ្ដល់ឱកាសការងារតាមអនឡាញមិនស្គាល់ប្រភពច្បាស់លាស់ អាចត្រូវបានជនអនាមិកបញ្ចុះបញ្ចូល អូសទាញ រហូតក្លាយជាអ្នកប្រព្រឹត្ត និងទទួលផលនៃបទល្មើសផ្សេងៗ ដែលជាសកម្មភាពល្មើសច្បាប់ និងត្រូវខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×