Tuesday, March 10, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្ត÷ចៅសង្កាត់ទាំងបួនត្រូវយកចិត្តទុកដាក់ផ្គត់ផ្គង់របបអាហារជូនដល់ជនភៀសសឹកនិងគ្រួសារវីរៈយុទ្ធជនឱ្យខ្វះខាត

ខេត្តកំពង់ចាម:”យន្តហោះចម្បាំងប្រភេទ F16 បានហោះចូលមកលើដែនដីកម្ពុជាដោយបានបន្តបាញ់កំទេចប្រាសាទព្រះវិហារនៅយប់មិញហ្នឹងបានបន្តបាញ់គ្រាប់ប្លោងចាប់ពីព្រំដែនខេត្តព្រះវិហារបន្តរហូតមកដល់ខេត្តពោធិ៍សាត់គឺជាការឈ្លានពានពីសំណាក់កងទ័ពសៀម” នេះជាប្រសាសន៍លើកឡើងរបស់ឯកឧត្តមអ៊ុនចាន់ដា អភិបាលខេត្តក្នុងឱកាសផ្ដល់ស្បៀងអាហារជូនគ្រួសារវីរៈកងទ័ពនិងជនភៀសសឹកជិត១០០គ្រួសារ ដោយធ្វើឡើងនាព្រឹកថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាក្រុងកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ឲ្យដឹងថា: ពេលដែលសង្គ្រាមបានផ្ទុះឡើងរវាងកម្ពុជា-ថៃធ្វើឲ្យប្រជាជននិងគ្រួសារកងទ័ពមួយចំនួនបានភៀសសឹកមកស្នាក់នៅបណ្ដោះអាសន្ននៅក្នុងសង្កាត់ទាំងបួនក្រុងកំពង់ចាម ក្នុងនោះក៏មានអ្នកខ្លះដែលរូបលោកបានស្គាល់អំឡុងពេលដែលនៅកាន់អភិបាលខេត្តព្រះវិហារ។បើតាមការពិនិត្យមើលជាក់ស្ដែងសង្គ្រាមលើកនេះនឹងត្រូវអូសបន្លាយពេលវេលាមិនដឹងថាតើត្រូវចប់នៅពេលណានោះទេ។ដូច្នេះបងប្អូនមេត្តាទាក់ទងជាមួយនឹងលោកចៅសង្កាត់ទាំងបួនក្នុងក្រុងកំពង់ចាម ពេលដែលមានបញ្ហាចាំបាច់ណាមួយក្នុងក្រុមគ្រួសារហើយបើមានជំងឺត្រូវព្យាបាលនៅមន្ទីរពេទ្យខេត្តគឺអាជ្ញាធរជួយរាប់រងដោយមិនចំណាយថវិកាឡើយ។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តឲ្យដឹងទៀតថា តបតាមការណែនាំពីសំណាក់សម្ដេចបវរធិបតីនិងឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម ដោយតម្រូវហើយអាជ្ញាធរខេត្តត្រូវតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋនិងគ្រួសារយុទ្ធជនភៀសឹកដែលមកស្នាក់អាស្រ័យបណ្ដោះអាសន្ននៅក្នុងក្រុងកំពង់ចាមនិងតាមបណ្ដាស្រុកមួយចំនួន។ ហើយត្រូវតែមានការគិតគូរផ្គត់ផ្គង់របបប្រហារជូនដល់បងប្អូនឲ្យបានគ្រប់គ្រាន់និងមានសុខភាពល្អ មានគ្រួសារខ្លះដែលមានកូនចៅមិនបានរៀនសូត្រ ត្រូវបានរត់គេចពីគ្រាប់ប្លោងមួយរស់នៅក្នុងខេត្តកំពង់ចាមគឺមន្ទីរអប់រំយុវជននិងកីឡាខេត្តត្រូវអនុញ្ញាតឱ្យសិស្សនោះរៀនបន្តតាមកម្រិតថ្នាក់ដែលត្រូវរៀន ព្រមទាំងឧបត្ថម្ភសម្ភារៈសិក្សាដល់សិស្សទាំងនោះទៀតផង។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តបញ្ជាក់ថា មានស្ត្រីផ្ទៃពោះគ្រប់ខែពីរនាក់ដែលជាប្រពន្ធរបស់វីរៈយុទ្ធជនជួរមុខបានមកសម្រាលកូននៅមន្ទីរពេទ្យខេត្តកំពង់ចាម ជាមួយនោះរូបលោកនិងឲ្យសាខាកាកបាទក្រហមកម្ពុជាខេត្តនាំយកអំណោយជូនដល់ពួកគាត់ទាំងពីរនាក់ដើម្បីឱ្យមានភាពកក់ក្តៅ។ អភិបាលខេត្តបានលើកឡើងទៀតថានៅយប់ថ្ងៃទី១៥ធ្នូ យន្តហោះចម្បាំងរបស់ថៃបានហោះមកទម្លាក់គ្រាប់បន្តទៀតនៅប្រាសាទព្រះវិហារ លុះដល់ព្រឹកឡើងឈានចូលថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៥ ថៃ បានបន្តបាញ់គ្រាប់ប្លោងចាប់ពីសមរភូមិព្រំដែនព្រះវិហាររហូតដល់ខេត្តពោធិ៍សាត់ ។ ក្នុងមួយរយៈពេលនេះតាមរយៈការអំពាវនាវរបស់រដ្ឋបាលខេត្តកំពង់ចាម ឃើញថាបងប្អូនប្រជាពលរដ្ឋរស់នៅសមរភូមិក្រោយគឺមានសកម្មភាពយ៉ាងផុលផុស ដែលបានយកគ្រឿងឧបភោគបរិភោគព្រមទាំងថ្នាំសង្កូវ មកជូនដល់រដ្ឋបាលខេត្តដើម្បីចាត់ចែងជូនដល់បងប្អូនជនភៀសសឹកនិងវីរៈយុទ្ធជនជួរមុខ។
រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×