Wednesday, December 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនស៊ីវិលស្លាប់កើនដល់ ១៧នាក់ ខណៈរបួសចំនួន ៧៧នាក់ គិតត្រឹមម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃសេចក្តីប្រកាសព័ត៍មានស្តីពី ផលប៉ះពាល់លើតំបន់ស៊ីវិល និងការគាំពារពលរដ្ឋភៀសសឹក ដោយសារសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកកនិងយោធាថៃ ចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។

គិតចាប់ពីម៉ោង១រសៀល រហូតដល់ម៉ោង៦ល្ងាច ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នេះ ការរំលោភបទ ឈប់បាញ់ និងសង្គ្រាមឈ្លានពានវាតទីទឹកដីរបស់រដ្ឋាភិបាលក្រុងបាងកំក និងយោធាថៃ លើបូរណភាព ទឹកដី និងអធិបតេយ្យកម្ពុជា ចាប់ពីថ្ងៃទី៧ ខែធ្នូ មកនោះ មានដូចខាងក្រោម៖

១-ករណីពលរដ្ឋស្លាប់ និងរបួស៖ មានពលរដ្ឋ ស្លាប់ចំនួន២នាក់ នៅខេត្តកោះកុង ក្នុងមណ្ឌលសុវត្ថិភាព និង របួសចំនួន២នាក់ នៅខេត្តបន្ទាយមានជ័យ និងឧត្តរមានជ័យ។ គិតមកដល់ពេលនេះ ករណីពលរដ្ឋស្លាប់ មានចំនួន១៧នាក់ និងរបួសចំនួន៧៧នាក់។

២-ករណីពលរដ្ឋនៅជំរំសុវត្ថិភាព៖ ខេត្តព្រះវិហារមានជនភៀសសឹក ១០.៨០២គ្រួសារ ស្មើនឹង ៣៤.៦៩៤នាក់ ឧត្តរមានជ័យ ១២.២៤៩គ្រួសារ ស្មើនឹង ៤១.៤៨៦នាក់ បន្ទាយមានជ័យ ៥៣.០៥៥គ្រួសារ ស្មើនឹង ១៧៨.៣០២នាក់ បាត់ដំបង ១២.៣២២គ្រួសារ ស្មើនឹង ៤៤.២៤៦នាក់ ពោធិ៍សាត់ ៩០០គ្រួសារ ស្មើនឹង ៣.២២១នាក់ កោះកុង ១.៩៦២គ្រួសារ ស្មើនឹង ៧.០២០នាក់ ខេត្តសៀមរាប ៣៨.៦៤៦គ្រួសារ ស្មើនឹង ១២៣.៣៦៤នាក់ និងខេត្តកំពត ១.៧៣៦គ្រួសារ ស្មើនឹង ៦.៦២០នាក់។ សរុបមានជនភៀសសឹក កើនដល់ ១៣១.៦៧២គ្រួសារ ស្មើនឹង ៤៣៨.៩៥៣នាក់ ក្នុងនោះស្រ្តីមាន ២២៥.៥៧២នាក់ និងកុមារមាន ១៣៤.៦០២នាក់។ តួលេខនេះ អាចមានការប្រែប្រួលជាបន្តបន្ទាប់។

៣-ករណីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ ខូចខាតផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង បន្ថែម ទៀត។ គិតពីថ្ងៃទី៧ ខែធ្នូ រហូតមកដល់ម៉ោង៦ល្ងាចនេះ ការខូចខាតសរុបមាន ផ្ទះប្រជាពលរដ្ឋ៥១ខ្នង សាលារៀន១ទីតាំង មណ្ឌលសុខភាព១ទីតាំង ប្រាសាទបុរាណ១ វត្តអារាម៤ទីតាំង សាលាឆទាន១ទីតាំង កុដិព្រះសង្ឃ១ទីតាំង អគារការិយាល័យគយ និងរដ្ឋាករចំនួន១អគារ អគារកាស៊ីណូ៤ទីតាំង សណ្ឋាគារ៣ទីតាំង អគារ៣ខ្នង មណ្ឌលកសិកម្មសហគមន៍១ទីតាំង ស្ពានថ្ម១ ស្ពានដែក១ ក្បាលស្ពាន១កន្លែង ស្ថានីយ៍ប្រេង ១ទីតាំង មធ្យោបាយដឹកជញ្ជូន៥គ្រឿង ឃ្លាំងទិញដំឡូង១ទីតាំង និងស្ពានបុរាណ១កន្លែង។ ក្រៅពីនេះ សេវា ជាមូលដ្ឋាន ដូចជា រដ្ឋបាលំ សុខាភិបាល និងអប់រំតាមក្រុង ស្រុក ឃុំ-សង្កាត់ ក៏បានផ្អាកស្ទើរទាំងស្រុង ដោយសារតែភាគីថៃបង្កើនការវាយប្រហារមកលើតំបន់ស៊ីវិល ទាំងតាមជើងគោក ជើងទឹក និងជើងអាកាស។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានមោទនភាពដែលបានឃើញកម្លាំងមហាសាមគ្គីជាតិ កំពុងមានចលនាកាន់តែសកម្មរឹងមាំខ្ពស់ត្រដែត ដោយកូនខ្មែរគ្រប់រូប នៅគ្រប់ទីកន្លែងទូទាំងពិភពលោក បានដេញស្មារតីជាតិជាធ្លុងមួយ ប្រកៀកស្មាគាំទ្រ និងជឿជាក់យ៉ាងមុតមាំលើយុទ្ធសាស្ត្រការពារជាតិរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន និង សម្តេចមហាបវរធិបតី ប៊ុន ចាំណត។ មហាកម្លាំង សាមគ្គីនេះ បានផ្តល់ថាមពលដ៏មហិមាជូនដល់កម្លាំងកងយោធពលខេមរភូមិន្ទ និងនគរបាលការពារព្រំដែន នៃក្រសួងមហាផ្ទៃ ដែលកំពុងកៀកស្មាប្រយុទ្ធការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិ ប្រកបដោយ ម្ចាស់ការ អង់អាចក្លាហាន ឈរជើងយ៉ាងរឹងមាំ និងមានប្រៀបឈ្នះគ្រប់គោលដៅសមរភូមិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×