Wednesday, December 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្លិបអ្នកកាសែតកម្ពុជា ចេញសេក្តីប្រកាសព័ត៌មាន «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន»

រាជធានីភ្នំពេញ, ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា ចេញសេក្តីប្រកាសព័ត៌មាន «តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន» ដែល​ជាប្រធានបទនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២២ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្លិបអ្នកកាសែតកម្ពុជា បានឲ្យដឹងថា តួនាទីអ្នកសារព័ត៌មាននៅពេលមានជម្លោះព្រំដែន គឺជាប្រធានបទនៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា (វ.ន.ស.ក) លើកទី២២ ដែលនឹងត្រូវរៀបចំធ្វើនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥នេះ។

វ.ន.ស.ក គឺជាវេទិកាប្រចាំឆ្នាំដ៏ធំរបស់ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដោយបានលើកយកប្រធានបទសំខាន់ៗ ទាក់ទងនឹងបច្ចុប្បន្នភាព ដើម្បីផ្តល់ឱកាសដល់នាយកគ្រប់គ្រង និពន្ធនាយក ឬអ្នកដឹកនាំស្ថាប័នសារព័ត៌មានគ្រប់ ទម្រង់បានជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងសម្រេចចេញសេចក្តីថ្លែងការណ៍រួមមួយដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងការ ប្តេជ្ញាចិត្តរបស់ពួកគេក្នុងដំណើររួមគ្នាឆ្ពោះទៅការលើកកម្ពស់សេរីភាពរបស់អ្នកសារព័ត៌មានក្នុងពេលមានជម្លោះព្រំដែន។

ការលើកយកប្រធានបទខាងលើមកពិភាក្សាគឺដើម្បីផ្តល់នូវចំណេះដឹង និងបទពិសោធន៍បន្ថែម ក៏ដូចជា ការពង្រឹងស្មារតីទទួលខុសត្រូវលើអត្ថបទព័ត៌មាន ការផ្ទៀងផ្ទាត់ព័ត៌មាន និងពាក្យពេចន៍មុននឹងផ្សព្វផ្សាយព័ត៌មាន ដែលទាក់ទងនឹងជម្លោះ ជូនដល់សាធារណជនជាតិ និងអន្តរជាតិ ដោយចៀសវាងព័ត៌មានក្លែងក្លាយ ឬព័ត៌មានដែល នាំឲ្យប៉ះពាល់ដល់សន្តិសុខជាតិ ការបញ្ឆេះកំហឹងជាតិសាសន៍ ក៏ដូចជាព័ត៌មានបង្កឲ្យជម្លោះកាន់តែរីករាលដាលជាដើម។

វ.ន.ស.ក ក៏នឹងមានការអំពាវនាវផងដែរដល់អ្នកសារព័ត៌មានអន្តរជាតិទាំងអស់ឲ្យមកយកព័ត៌មានដោយផ្ទាល់ និងផ្សព្វផ្សាយព័ត៌មានពិត ត្រឹមត្រូវមានតុល្យភាព និងមានទំនួលខុសត្រូវតាមវិជ្ជាជីវៈដើម្បីរួមចំណែកកាត់បន្ថយភាព តានតឹង និងឈានទៅបញ្ឈប់សង្គ្រាមកម្ពុជា-ថៃ។

អ្នកគ្រប់គ្រងស្ថាប័នសារព័ត៌មាន និពន្ធនាយក និពន្ធនាយករង និងអ្នកទទួលខុសត្រូវក្នុងការផ្សព្វផ្សាយ ព័ត៌មានជិត២០០នាក់ និងវាគ្មិនដែលមានបទពិសោធន៍លើវិស័យសារព័តមាននឹងត្រូវបានអញ្ជើញចូលរួមក្នុងវេទិកានិពន្ធ នាយកសារព័ត៌មានលើកទី២២ នេះ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×