Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមឃួង ស្រេង បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួលអំណោយសប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់

ភ្នំពេញ៖នារសៀលថ្ងៃទី១៧ធ្នូ ឆ្នាំ២០២៥ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញអមដំណើរដោយអភិបាលរងរាជធានីនិងមន្ត្រីសាលារាជធានីភ្នំពេញនិងអាជ្ញាធរដែនដី បានអញ្ជើញទៅពិនិត្យមើលទីតាំង ទទួលអំណោយសប្បុរសធម៌ ទីតាំងEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ ក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញជាកន្លែងទទួលអំណោយពីសប្បុរសជនពីគ្រប់ទិសទីបន្ទាប់ពីទាហានសៀមឈ្លានពានបូរណភាពទឹកដីកម្ពុជា។

ខណៈឯកឧត្ដមអភិបាលចុះទៅពិនិត្យទីតាំងខាងលើម្ចាស់ទីតាំង ទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ បានស្នើសុំរដ្ឋបាលរាជធានីភ្នំពេញ សុំកិច្ចសហការ ឯកឧត្តមឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញសម្រេចបង្កើតទីបញ្ជាការស្រាលមួយនៅក្បែរទីតាំងនោះដើម្បីការពារសន្តិសុខ សុវត្ថិភាពជូននិងរៀបចំ កន្លែងផ្ញើម៉ូតូ ជូនអ្នកស្ម័គ្រចិត្តមកចូលរួម រៀបចំវេចខ្ចប់សម្ភារៈ ស្បៀងអាហារ សម្រាប់ដឹកជូនបងប្អូនវីរៈ កងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក ។

ឯកឧត្តមអភិបាលបានណែនាំឲ្យអាជ្ញាធរដែនដីពាក់ពន្ធ័ ត្រូវចូលរួមពង្រឹងសន្តិសុខសណ្តាប់ធ្នាប់នៅបរិវេណទីតាំងទទួលអំណោយនិងជួយសម្រួលដល់ទីតាំងចតយានយន្តរបស់សប្បុរសជនតាមរយៈការបង្កើតទីបញ្ជាការស្រាលមួយកន្លែងដើម្បីងាយស្រួលក្នុងការដោះស្រាយបញ្ហាផ្សេងៗ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលក៏បានទទួលជួយរថយន្តដឹកជញ្ជូនសម្ភារៈបរិក្ខារដែលទទួលបានពីសប្បុរសជនទៅសមរភូមិជួរមុខ។ ដោយប្រកាន់ខ្ជាប់ពាក្យស្លោក៖ពួកយើងនៅទីនេះដើម្បីរៀបចំស្បៀងសម្រាប់បងប្អូនភៀសសឹក និងវីរៈកងទព័ក្នុងស្មារតីខ្មែរ ជួយខ្មែរតាមការអំពាវនាវរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ដោយចាប់ទទួលអំណោយពីម៉ោង៧ព្រឹកដល់ម៉ោង១១យប់ជារៀងរាល់ថ្ងៃ ។

ឯកឧត្តមឃួង ស្រេង មានប្រសាសន៏លើកទឹកចិត្តដល់ក្រុមយុវជនស្មគ្រ័ចិត្ត និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនសប្បុរសជនទាំងអស់ ដែលបានបរិច្ចាគធនធានផ្ទាល់ខ្លួនរួមចំណែកជួយឧបត្ថម្ភដល់វីរៈកងទ័ពនៅសមរភូមិជួរមុខការពារទឹកដីពីសត្រូវឈ្លានពាន និងបងប្អូនភៀសសឹក។

ទីតាំទទួលអំណោយសប្បុរសជនEat More នៅតំបន់អភិវឌ្ឍន៌បឹងកក់ មានរោងដាក់ជាស្តង់ប្រក់កៅស៊ូជាច្រើនរៀបទៅតាមផ្នែកនិមួយៗចាំទទួលអំណោយពីសប្បុរសជនដែលបាននាំយកអំណោយជាស្បៀងអាហារ, គ្រឿងឧបភោគ.បរិភោគ,បន្លែ ផ្លែឈើ អង្ករ មី ទឹកសុទ្ធ ថ្នាំពេទ្យនិងសម្ភារៈប្រើប្រាស់ជាជាច្រើនមុខទៀត។ក្រុមយុវជនស្មគ្រ័ចិត្តជាច្រើនក្រុមបានចូលរួមវេចខ្ចប់សម្ភារៈដើម្បីរៀបចំបញ្ជូនទៅសមរភូមិជូនវីរៈកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកមកកាន់ទីតាំងមានសុវត្ថិភាព។

គិតពីពេលដែលចោរសៀមឈ្លានពានមកដល់ពេលនេះ ក្រុមយុវជនស្មគ្រ័ចិត្តប្រមូលបានទាំងថវិកានឹងសម្ភារៈផ្សេងៗជិត៣ពាន់តោនមានចំនួន១៧៧កុងតឺណ័របានដឹកជញ្ជូនទៅជូនកងទព័ជួរមុខ និងជនភៀសសឹកនៅតាមបណ្ដាខេត្តរួចហើយ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×