Wednesday, December 24, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៤ខែ ធ្នូ ឆ្នាំ២០២៥នេះក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ បានចេញលិខិតជម្រាបមកឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោក អគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសនៃព្រះរាជាណាចក្រកម្ពុជាប្រចាំនៅបរទស ក្នុងកម្មវត្ថុ៖ ថៃបង្កការលំបាកដល់ការធ្វើដំណើរចូលកម្ពុជាឆ្លងកាត់តាមថៃ។

ក្រសួងការបរទេស និងសហបតិបត្តិការអន្តរជាតិ សូមជម្រាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស ថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃបានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថបានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម។

ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្ដោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
សូម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយស អនុវត្តតាម ការណែនាំខាងលើឲ្យបានម៉ឺងម៉ាត់៕រក្សាសិទ្ធដោយ៖សុទ្ធលី

×