ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ចេញញត្តិថ្កោលទោស យ៉ាងដាច់អហង្ការបំផុត ចំពោះទង្វើឈ្លានពានយ៉ាងព្រៃផ្សៃរបស់កងកម្លាំងយោធាថៃ មកលើដែនអធិបតេយ្យភាពរបស់ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៥ និងបន្តរហូតមកដល់បច្ចុប្បន្ននេះ ដែលបណ្តាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិត និងរងរបួសជាច្រើននាក់ ព្រមទាំងខូចខាតហេដ្ឋារចនាសម្ព័ន្ធ សាធារណៈ សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋានប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិយ៉ាងច្រើនសន្ធឹកសន្ធាប់ ជាពិសេសបានធ្វើឱ្យប្រជាពលរដ្ឋរាប់សែននាក់បាត់បង់ទីលំនៅ និងកុមាររាប់ម៉ឺននាក់មិនបានសិក្សារៀនសូត្រ៕រក្សាសិទ្ធដោយ៖សុទ្ធលី





