Wednesday, March 4, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញនាំយកអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ ប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ខេត្តព្រះវិហារ

ព្រះវិហារ៖ អំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ចំនួន២កុងតឺន័រ មានប្រមាណ២៤មុខ ដែលរដ្ឋបាលរាជធានីភ្នំពេញ ទទួលបាន ពីសប្បុរសជន ស្ថាប័នរដ្ឋ អាជ្ញាធរខណ្ឌ មន្ទីរ អង្គភាព គណៈកម្មការគ្រប់គ្រងផ្សារនានានិងប្រជាពលរដ្ឋនៅរាជធានីភ្នំពេញបាននាំយកមកប្រគល់ជូន វីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ខេត្តព្រះវិហារ ។

អំណោយនិងសម្ភារៈខាងលើនេះ ត្រូវបានឯកឧត្តម ឯក ឃុនដឿន អភិបាលរង តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នាថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៥ បានដឹកនាំក្រុមការងារ នាំយកមកប្រគលល់ជូន តំណាងវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ សម្រាប់បែងចែកបន្តដែលជាលើកទី២៤ នៃអំណោយ ជាស្បៀងអាហារ និងសម្ភារៈចាំបាច់ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានចែកចាយតាមគោលដៅសំខាន់ៗ ក្នុងស្មារតីខ្មែរតែមួយ ។
ក្នុងឱកាសនោះ តំណាងវីរកងទ័ពជួរមុខ និងវីរនគរបាលការពារព្រំដែន ទិសខេត្តព្រះវិហារ បានគោរពថ្លែងអំណរគុណដ៏ជ្រាលលជ្រៅ ជូនចំពោះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញដែលជានិច្ចជាការ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់ប្រពលរដ្ឋភៀសសឹកនិងវីរៈកងទ័ព ជួរមុខនិងក៏បានសូមអរគុណ ដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជននានា នៅរាជធានីភ្នំពេញ ដែលបានចូលរួមបរិច្ចាគធនធាន តាមលទ្ធផលភាព មកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ ។
ជាក់ស្តែងថ្ងៃនេះជំនួយមនុស្សធម៌ ត្រូវបានឯកឧត្តមអភិបាលរងរាជធានីភ្នំពេញ និងក្រុមការងារ តំណាងឯកឧត្តម ឃួង ស្រេង បានដឹកជញ្ជូនមកប្រគល់ មាននូវអាហារក្រៀមចម្រុះមុខ អង្ករ មី ត្រីខ ទឹកសុទ្ធ ទឹកស៊ីអ៊ីវ ។
ក្នុងកាសនោះ ឯកឧត្តម ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមអភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងជាប់ដៃប្រយុទ្ធតតាំង ជាមួយសត្រូវសៀមឈ្លានពាន ទឹកដីកម្ពុជា បង្កឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើន ។
ក្នុងនោះឯកឧត្ដមះភិបាលរងក៏សូមឱ្យបងប្អូនវីរកងទ័ព និងប្រជាពលរដ្ឋបន្តជឿទុកចិត្ត លើប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×