Thursday, December 25, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរបាត់ដំបង និងព្រៃវែង កំពុងចែកអំណោយដល់ជនភៀសសឹក ស្រាប់តែយន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់ ផ្អើលនាំគ្នារត់រកកន្លែងសុវត្ថិភាពរៀងៗខ្លួន

ខេត្តកំពង់ចាម:”ស្របពេលដែលអាជ្ញាធរខេត្តបាត់ដំបងជាមួយនឹងរដ្ឋបាលខេត្តព្រៃវែងសហការគ្នាផ្ដល់អំណោយជូនដល់បងប្អូនភៀសសឹកនៅក្នុងស្រុកបាណន់ ខេត្តបាត់ដំបង កាលពីម្សិលមិញស្រាប់តែមានយន្តហោះចម្បាំងរបស់ថៃប្រភេទT50 បានទម្លាក់គ្រាប់ចម្ងាយប្រមាណ២គីឡូម៉ែត្របានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋនាំគ្នារត់រកកន្លែងសុវត្ថិភាព។”នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តក្នុងឱកាសផ្ដល់ស្បៀងជូនបងប្អូនជនភៀសសឹកនិងគ្រួសារវីរៈយុទ្ធជនជួរមុខចំនួន៦៤គ្រួសារធ្វើឡើងនាព្រឹកថ្ងៃទី២៥ធ្នូ ឆ្នាំ២០២៥ នៅបរិវេណសាលាក្រុងកំពង់ចាម។

ឯកឧត្តមអ៊ុន ចាន់ដា អភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា:
ជាការពិតណាស់អារម្មណ៍របស់បងប្អូនដែលមកទទួលស្បៀងនាពេលនេះគឺកំពុងតែគិតពីផ្ទះរបស់ខ្លួនដែលត្រូវបានបិទទ្វារទុកចោលនៅតាមខេត្តជាប់ព្រំដែនកម្ពុជា-ថៃ សំខាន់យើងត្រូវគិតពីសុវត្ថិភាពអាយុជីវិត ធ្វើយ៉ាងណាដោយនាំគ្នារត់គេចពីគ្រាប់ប្លោងដោយប្រឹងធ្វើដំណើរមកកាន់តំបន់សុវត្ថិភាពនៅក្រុងកំពង់ចាម។ ជាមួយនោះសូមឱ្យចៅសង្កាត់ទាំងបួនត្រូវឧស្សាហ៍ចុះតាមដានមើលពីស្ថានភាពការរស់នៅរបស់ពួកគាត់ ដោយមានតម្រូវការអ្វីខ្លះដែលយើងត្រូវជួយដើម្បីកុំឲ្យមានការខ្វះខាត។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍បន្តថា សូមផ្ដាំផ្ញើការនឹករលឹកពីសំណាក់សម្ដេចបវរអធិបតីនិងឯកឧត្តមសន្តិបណ្ឌិតនេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ចាម។
តាមការពិនិត្យជាក់ស្ដែងបងប្អូនរត់យកតែរួចខ្លួនសូម្បីតែសត្វចិញ្ចឹមមិនបានយកមកជាមួយនោះទេ ធ្វើយ៉ាងណាឱ្យសមាជិកក្រុមគ្រួសារទាំងអស់រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ សម្រាប់ការងារចំពោះមុខដែលត្រូវដោះស្រាយជាមួយបងប្អូនភៀសសឹកនិងគ្រួសារវីរៈកងទ័ព ក្នុងនោះធ្វើយ៉ាងណារក្សាសន្តិសុខជូនដល់បងប្អូននៅក្នុងមូលដ្ឋានក្រុងកំពង់ចាម ដោយមិនឱ្យមានការរំខានពីជនណាមួយ។ត្រូវគិតគូរពីជីវភាពប្រចាំថ្ងៃរបស់បងប្អូន។
គ្រូពេទ្យត្រូវពិនិត្យសុខភាពពិសេសមនុស្សចាស់ៗ ដែលធ្វើដំណើរឆ្ងាយនិងមានការព្រួយបារម្ភអាចធ្លាក់ខ្លួនមានជំងឺហើយការព្យាបាលនៅមន្ទីរពេទ្យនោះអាជ្ញាធរអ្នករាប់រងចេញទាំងអស់។ចំពោះក្មេងតូចៗ ដែលរត់មកតាមឪពុកម្ដាយមិនបានរៀនសូត្រចាប់ពីថ្នាក់មត្តេយ្យដល់កម្រិតវិទ្យាល័យគឺអាជ្ញាធរខេត្តកំពង់ចាម បានផ្ដល់បរិក្ខាសិក្សាសរុបជាង១០០០នាក់ ដោយឲ្យពួកគេបានទទួលការសិក្សាតាមសាលានានាក្នុងស្រុក-ក្រុងទាំង១០។

អភិបាលខេត្តកំពង់ចាមបញ្ជាក់ថាចំពោះសង្គ្រាមឈ្លានពានពីសំណាក់ទ័ពសៀមដែលបង្កឡើងនេះគឺបាញ់គ្រាប់ប្លោងដោយឥតរើសមុខលើហេដ្ឋារចនាសម្ព័ន្ធនានាសំដៅឱ្យប្រជាជនចាកចេញចោលផ្ទះសម្បែងបន្ទាប់មកពួកវានឹងវាទីយកដីរបស់យើង។តាមមើលទៅសង្គ្រាមនេះអាចអូសបន្លាយរយៈពេលវែងដូច្នេះសូមបងប្អូនត្រូវពិនិត្យមើលមុខរបរលក់ដូរណាមួយក្នុងក្រុងកំពង់ចាមអាចធ្វើទៅបាន ដើម្បីដោះស្រាយជីវភាពគ្រួសារ។ដោយហេតុតែទ័ពសៀមវាយជាមួយវីរៈកងទ័ពជួរមុខថ្មើជើងមិនឈ្នះយើងគឺសៀមបានប្រើប្រាស់កាំភ្លើងបាញ់ប្លោងពីចម្ងាយនិងយន្តហោះទម្លាក់គ្រាប់បែកមិនរើសមុខ បណ្ដាលឱ្យពលរដ្ឋស្លាប់ខូចខាតផ្ទះសម្បែងព្រមទាំងស្ពាន ផ្លូវ ថ្នល់ជាដើម។ជាក់ស្ដែងនៅខេត្តកំពង់ចាមគ្រាន់តែជនភៀសសឹកនិងគ្រួសារវីរៈយុទ្ធជនបានកើនដល់ជាង៦០០០ គ្រួសារ គឺអាជ្ញាធរខេត្តបានប្រឹងប្រែងដោះស្រាយការលំបាករបស់ពួកគាត់បានមួយកម្រិតតាមរយៈការផ្ដល់ស្បៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចបវរធិបតី៕រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×