រដ្ឋធានីវ៉ាស៊ីងតោន ឌី.ស៊ី ៖ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក សូមជម្រាបជូនដំណឹងដល់សាធារណជន និងអ្នកដំណើរទាំងអស់ជ្រាបថា អ្នកដំណើរដែលបានធ្វើដំណើរទៅប្រទេសកម្ពុជាដោយឆ្លងកាត់ (Transit) អាកាសយានដ្ឋានទីក្រុងបាងកកប្រទេសថៃ បានជួបបញ្ហាដ៏លំបាកជាច្រើនលើការត្រួតពិនិត្យដ៏ស្មុគ ស្មាញ ដូចជា៖
- ការសួរសំណួរជាច្រើនម៉ោង
- ការទាមទារហួសហេតុឱ្យបង្ហាញឯកសារបញ្ជាក់ធនធានហិរញ្ញវត្ថុ
- ការត្រួតពិនិត្យឯកសារកក់សណ្ឋាគារនៅកម្ពុជា
- ក្នុងករណីមួយចំនួនទៀត អ្នកដំណើរ បានបាត់វ៉ាលី នៅពេលទៅដល់ទីក្រុងភ្នំពេញ។
ដើម្បីជាការប្រុងប្រយ័ត្ន សូមអ្នកដំណើរជៀសវាងការធ្វើដំណើរឆ្លងកាត់ប្រទេសថៃ នៅពេលធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា និងពិចារណាក្រុមហ៊ុនអាកាសចរណ៍ និងផ្លូវហោះហើរ អន្តរជាតិផ្សេងទៀត ដែលផ្តល់សេវាកម្មល្អប្រសើរ និងការឆ្លងកាត់ដោយពុំមានការរើសអើង និងគោរព ដល់អ្នកដំណើរ។
បញ្ហាដែលបានជម្រាបជូនខាងលើកើតឡើងនៅក្រៅដែនដីរបស់កម្ពុជា ប៉ុន្តែអាចនឹងប៉ះពាល់ ដល់បទពិសោធន៍នៃការធ្វើដំណើរ។
ព្រះរាជាណាចក្រកម្ពុជា នៅតែជាប្រទេសមានសុវត្ថិភាព និងផ្តល់ការស្វាគមន៍ យ៉ាងរួសរាយរាក់ទាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី





