ប៉ៃលិន ៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃត្រង់ថ្ងៃទី៣០ខែធ្នូនេះ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការយ៉ាងដូច្នេះថា ៖ មកដល់ម៉ោងនេះ ក្នុងនាមអាជ្ញាធរមិនទាន់ទទួលបានព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ។
លោកជំទាវ បាន ស្រីមុំ បានថ្លែងបន្តទៀតថា នាងខ្ញុំសូមគោរពជម្រាបជូនពុកម៉ែបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប មកដល់ម៉ោងនេះ ក្នុងនាមអាជ្ញាធរមិនទាន់ទទួលបាន
ព័ត៌មានអំពីយុទ្ធជន១៨រូបនោះទេ សូមមេត្តាកុំមកជួបជុំបង្កជាបញ្ហាចលាចលនៅទីតាំងព្រំដែនជាដាច់ខាត សូមមេត្តារក្សាភាពស្ងៀមស្ងាត់ ក្នុងនាមរដ្ឋបាលខេត្ត និង ផ្តល់ព័ត៌មានពិតជូនបងប្អូនដើម្បីជ្រាប និងដើម្បីចូលរួមទទួលស្វាគមន៍បងប្អូនយុទ្ធជនយើង ទាំងអស់គ្នានៅពេលវេលាច្បាស់លាស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



