Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នាំអំណោយសប្បុរសធម៌សរុបចំនួន៥កុងតឺន័ររបស់សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានី តាមរយះរដ្ឋបាលរាជធានីភ្នំពេញ យកមកជូនដល់កងទ័ពជួរមុខ

ព្រះវិហារ៖ឯកឧត្ដម ឯក ឃុនដឿន អភិបាលរង តំណាង ឯកឧត្ដម ឃួង ស្រេង អភិបាលរាជនីភ្នំពេញ នៅរសៀលថ្ងៃ២៩និងព្រឹកថ្ងៃទី៣០ធ្នូ២០២៥នេះ បាននាំអំណោយសប្បុរសធម៌សរុបចំនួន៥កុងតឺន័ររបស់សប្បុរសជននិងប្រជាពលរដ្ឋនៅរាជធានីតាមរយះរដ្ឋបាលរាជធានីភ្នំពេញនាំយកមកជូនដល់កងទ័ពជួរមុខព្រមទាំងជនភៀសសឹកទិសខេត្តព្រះវិហារ មានដូចជា៖ ទឹកបរិសុទ្ធ អង្រឹង មី ភេសជ្ជៈចម្រុះ អីវ៉ាន់ចម្រុះ ថ្នាំដុសធ្មេញ ច្រាស់ដុសធ្មេញ ធូបមូស+ថ្នាំបាញ់មូស អំបិល ម៉ាស ត្រីប្រឡាក់+ត្រីងៀត នំ ទឹកដោះគោចម្រុះ សាប៊ូ ស្ករស ប៊ីចេង សាប៊ូលាងចាន ថ្នាំពេទ្យអំបុក ឃីត ត្រីខ អាវរងា ត្រីងៀត គោងៀត កាដុងនិងជាទឹកបរិសុទ្ធនិងភេជ្ជៈ ប្រមាណ១៥០០០កេស។

កាលពីរសៀលថ្ងៃ២៩ធ្នូដដែលឯកឧត្ដម ឯក ឃុនដឿន អភិបាលរង និងក្រុមការងារបានចុះសួរសុខទុក្ខនិងចែកអំណោយជូនកុមារជនភៀសសឹករស់នៅក្នុងមណ្ឌលសុវត្ថិភាពនៅ ខេត្តព្រះវិហារជាមួយនិងបានបន្តផ្តល់អំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារ ចំនួន៥កុងតឺន័ររបស់សប្បុរសជនជូនដល់កងទ័ពជួរមុខនិងជនភៀសសឹកទិសខេត្តព្រះវិហារ។

មណ្ឌលសុវត្ថិភាពខាងលើមានប្រជាពលរដ្ឋជាជនភៀសសឹកប្រមាណ១៣០០គ្រួសារ។ នារសៀលថ្ងៃ២៩ធ្នូ ២០២៥នេះកុមារប្រមាណជាង១០០០នាក់នៅមណ្ឌលសុវត្ថិភាព ត្រូវបានឯកឧត្ដមឯក ឃុនដឿននិងក្រុមការងារចែកជូនអំណោយ ដែលមានដូចជា៖ នំ ទឹកដោះគោកូនក្មេង មី ស្កគ្រាប់ និងតុត្តាជាដើម។
ក្នុងឱកាសនោះ តំណាងវីរកងទ័ពជួរមុខទិសខេត្តព្រះវិហារបានគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចជាការ តែងតែយកចិត្តទុកដាក់ខ្ពស់ ក្នុងការជួយឧបត្ថម្ភគាំទ្រ ដល់វីរៈកងទ័ព ជួរមុខ និងភៀសសឹក។

ពិសេសឯកឧត្ដមអភិបាលតែងតែបានខិតខំខ្នះខ្នែងកៀរគរស្វែងរកមូលនិធិពីសប្បុរសជន មានប្រជាពលរដ្ឋ មន្ត្រីរាជការ ក្រុមហ៊ុនឯកជននានា ចូលរួមបរិច្ចាគធនធានតាមលទ្ធភាពរៀងៗខ្លួន ជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយឧបត្ថម្ភគាំទ្រដល់សមរភូមិជួរមុខ ខេត្តព្រះវិហារគ្រប់កាលៈទេសៈ។
តំណាងវីរកងទ័ពជួរមុខទាំងអស់ បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងកិច្ចការពារបូរណភាពទឹកដីកម្ពុជា មិនឱ្យបាត់បង់ដាច់ខាត ក្រោមការដឹកនាំដ៏វៃឆ្លាត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនិងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ។

ឯកឧត្ដម ឯក ឃុនដឿន ក្នុងកាសនោះ បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ និងសូមគោរពអរគុណ និងដឹងគុណ ចំពោះបងប្អូនវីរកងទ័ពជួរមុខ ដែលកំពុងឈរជើងយ៉ាងរឹងមាំ ដើម្បីតតាំង ជាមួយពួកឈ្លានពានទឹកដីកម្ពុជា ក្រោយពួកឈ្លានពាន បានធ្វើឱ្យបាត់បង់អាយុជីវិតពលរដ្ឋស្លូតត្រង់ និងខូចខាតយ៉ាងធ្ងន់ធ្ងូរ នូវហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបតិកភណ្ឌមនុស្សជាតិ ប្រាសាទបុរាណ វត្តអារាម សាលារៀន មន្ទីរពេទ្យ អគារពាណិជ្ជកម្ម ផ្ទះ ស្ពាន ថ្នល់ ជាច្រើនផ្សេងទៀត។

ឯកឧត្ដម អភិបាលរងបានសូមបួងសួងឱ្យបងប្អូនវីរកងទ័ពជួរមុខនិងវីរកងនគរបាលជាតិយើងទាំងអស់ សូមមានសុខភាពល្អនិងឈ្នៈអស់សត្រូវឈ្លានពានបូរណភាពទឹកដីកម្ពុជា៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×