Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលខេត្តមានផែនការប្រណាំងរឺម៉កកង់បីសប្បាយដូចព្រឹត្តិការណ៍លៀសហាល១០០០ម៉ែត្រ

ខេត្តកំពង់ចាម:”ផ្លូវជាតិលេខ៧ចាប់ពីរង្វង់មូលស្គន់ស្រុកជើងព្រៃ មកដល់រង្វង់មូលនាគព័ន្ធ និងត្រូវចាក់កៅស៊ូរួចរាល់នៅក្នុងអំឡុងខែមីនាឆ្នាំ២០២៦
ខាងមុខដែលមានលក្ខណៈធំទូលាយងាយស្រួលធ្វើដំណើរ។”នេះជាប្រសាសន៍របស់ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តថ្លែងនៅក្នុងឱកាសជួបសំណេះសំណាលជាមួយមន្ត្រីរាជការដោយធ្វើឡើងនៅសាលសន្និសីទសាលាខេត្តនាព្រឹកថ្ងៃទី៣១ធ្នូឆ្នាំ២០២៥។ ជាមួយនោះមានការចូលរួមពីអង្គភាពមួយចំនួន ក្រុមប្រឹក្សាខេត្តព្រមទាំងក្រុមស.ស.យ.កខេត្តទៀតផង។

ឯកឧត្តមអភិបាលខេត្តមានប្រសាសន៍ដោយលើកឡើងថា: ផ្លូវជាតិលេខ៧ ចាស់ពីមុនមានលក្ខណៈរាងតូចហើយការធ្វើដំណើរក៏ពិបាក ដោយមើលឃើញបែបនេះអាជ្ញាធរខេត្តបានស្នើសុំទៅក្រសួងសាធារណការនិងដឹកជញ្ជូនដោយបានធ្វើការពង្រីកទៅជាបួនកន្លងហើយមានសួនច្បារនៅកណ្ដាលទ្រូងផ្លូវ។មកដល់ពេលនេះក្រុមហ៊ុនស្ថាបនាផ្លូវកំពុងតែញាប់ដៃជើងដោយបានចាក់កៅស៊ូជាបណ្ដើរៗហើយមានលក្ខណៈធំទូលាយដែលអាចឱ្យពលរដ្ឋធ្វើដំណើរបានដោយមានភាពងាយស្រួលជាងមុន។

ឯកឧត្តមអ៊ុន ចាន់ ដាអភិបាលខេត្តមានប្រសាសន៍បន្តថា ជាក់ស្ដែងនៅថ្ងៃទី ៣០ធ្នូរូបលោកនិងសហការីបានចុះពិនិត្យវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធលូនិងស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងកំពង់ចាម ដែលសម្រេចបានប្រមាណជាង ៨០,០៧% ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។ ការយឺតយ៉ាវបន្តិចដោយសារតែមិនទាន់បានភ្ជាប់ប្រព័ន្ធទុយយោមេ នៅភូមិបឹងស្នាយ
ជាមួយនោះរដ្ឋបាលខេត្តក៏បានជំរុញដល់ក្រុមហ៊ុនចិនដែលដេញថ្លៃបានសម្រាប់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់មកដល់នាគព័ន្ធក្នុងខែមីនាឆ្នាំ ២០២៦ត្រូវតែចាក់កៅស៊ូឲ្យបានរួចរាល់ជាស្ថាពរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត
បញ្ជាក់ថា ចំណែកផ្លូវថ្នល់នានាក្នុងក្រុងកំពង់ចាម ដែលក្រុមជំនាញកំពុងតែស្ថាបនាដាក់ប្រព័ន្ធលូរំដោះទឹកកខ្វក់ហើយផ្លូវនៅតាមមុខផ្ទះបងប្អូនប្រជាពលរដ្ឋខ្លះមិនទាន់បានជួសជុលសូមឱ្យជួយពន្លឿនធ្វើយ៉ាងណាផ្លូវតភ្ជាប់ពីរង្វង់មូលនាគព័ន្ធមកដល់ក្បាលស្ពានគីហ្ស៊ុណា ត្រូវចាក់កៅស៊ូឲ្យបានរួចរាល់ងាយស្រួលពលរដ្ឋធ្វើដំណើរហើយផ្ទះនៅអមសងខាងផ្លូវងាយស្រួលធ្វើអាជីវកម្មប្រកបរបរលក់ដូរផ្សេងៗ។
ដោយឡែកផ្លូវដែលនៅសេសសល់ក្រុមហ៊ុនត្រូវតែស្រោចទឹកតាមលក្ខណៈបច្ចេកទេសគឺបង្ហាត់ដី ដើម្បីឲ្យរឹងមាំល្អតាមលក្ខណៈបច្ចេកទេសនិយាយរួមទាំងផ្លូវជាតិលេខ៧និងផ្លូវក្នុងក្រុងកំពង់ចាមត្រូវស្ថាបនាឲ្យរួចរាល់មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចូលមកដល់ ជាមួយនោះនឹងមានរៀបចំសង្ក្រាន្តឆ្នាំថ្មីដោយមានការប្រណាំងរម៉កកង់បីរាប់រយគ្រឿងអ្នកដែលឈ្នះគេនិងទទួលបានពានរង្វាន់ ឱ្យមានភាពសប្បាយដូចព្រឹត្តិការណ៍លៀសហាលមួយពាន់ម៉ែត្រ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×