Wednesday, December 31, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា ចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ស្ថានភាព​ក្រោយបទឈប់បាញ់ គិតពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់​ម៉ោង១រសៀល​ ថ្ងៃទី៣១ ខែធ្នូ​ ឆ្នាំ២០២៥

ក្រសួងមហាផ្ទៃ បានឲ្យដឹងថា គិតចាប់ពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង១រសៀល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ វីរយុទ្ធជនកម្ពុជា និងយោធាថៃ បានអនុវត្តបទឈប់បាញ់ ធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ពលរដ្ឋភៀសសឹកបានវិលត្រឡប់ទៅលំនៅឋានវិញ ជាបណ្តើរៗ ជាពិសេសវីរកងទ័ពទាំង១៨រូប បានធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព ស្របតាមសេចក្ដីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅច្រកព្រំដែនអន្តរជាតិព្រំ ខេត្តប៉ៃលិន នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

១-ស្ថានភាពពលរដ្ឋភៀសសឹក៖ បើគិតពីម៉ោង៦ល្ងាច ថ្ងៃទី៣០ ខែធ្នូ ដល់ម៉ោង១រសៀលថ្ងៃនេះ មានជន ភៀសសឹក១.២៣២នាក់ បានបន្តវិលត្រឡប់ទៅលំនៅឋានវិញ ខណៈខេត្តកោះកុង ពុំមានជនភៀសសឹកបន្ត ស្នាក់នៅក្នុងជំរំសុវត្ថិភាពទៀតទេ ដែលធ្វើឱ្យជនភៀសសឹកនៅសល់សរុបមានចំនួន ៥៧៣.១៥១នាក់ ក្នុងនោះស្តី ២៩៩.៦៤៨នាក់ និងកុមារ១៨០.០៩៩នាក់។

២-ការបន្តបិទផ្អាក និងការដំណើរការឡើងវិញសេវាសាធារណៈជាមូលដ្ឋាន៖ របាយការណ៍បឋម ខេត្ត បន្ទាយមានជ័យ មានសាលារៀន៣២១កន្លែង (រដ្ឋ២៣៧ ឯកជន៨៤) មន្ទីរពេទ្យ/មណ្ឌលសុខភាព៧កន្លែង និងរដ្ឋបាលនៅថ្នាក់ឃុំ-សង្កាត់ មួយចំនួនបន្តបិទផ្អាក ខណៈសាលារៀន៩កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព១៥ កន្លែង និងរដ្ឋបាលនៅថ្នាក់ខេត្ត ក្រុង ស្រុក បានដំណើរការឡើងវិញ។ ខេត្តព្រះវិហារ មានសាលារៀន៦១កន្លែង និងមន្ទីរ ពេទ្យ/មណ្ឌលសុខភាព១៤កន្លែងនៅបន្តបិទផ្អាក ខណៈរដ្ឋបាលនៅថ្នាក់ស្រុក១ និងឃុំចំនួន៦ បានដំណើរការឡើង វិញ។ ខេត្តឧត្តរមានជ័យ មានសាលារៀន២១៨កន្លែង មន្ទីរពេទ្យ/មណ្ឌលសុខភាព១៤កន្លែង រដ្ឋបាលនៅថ្នាក់ខេត្ត១ ក្រុង-ស្រុក២ ឃុំ-សង្កាត់៩ និងប៉ុស្តិ៍នគរបាលរដ្ឋបាល១កន្លែងបានបន្តបិទផ្អាក ខណៈសាលារៀន៤២កន្លែង មន្ទីរពេទ្យ/ មណ្ឌលសុខភាព៤កន្លែង រដ្ឋបាលស្រុក៣ អង្គភាពកងកម្លាំងមានសមត្ថកិច្ច១០ រដ្ឋបាលឃុំ១៥ និងប៉ុស្តិ៍នគរបាល រដ្ឋបាល២៣កន្លែង បានដំណើរការឡើងវិញ។ ចំពោះ ខេត្តកោះកុង មានសាលារៀន៥១កន្លែងបានបើកដំណើរការ ឡើងវិញ ក្នុងចំណោមសាលារៀន៦៦កន្លែង ដែលបានបិទផ្អាក។

៣-ផលប៉ះពាល់ និងការខូចខាតហេដ្ឋារចនាសម្ព័ន្ធរូបវន្តស៊ីវិល៖ គ្មានថ្មី។ គិតចាប់ពីថ្ងៃទី៧ ខែធ្នូមក ការ ខូចខាតទ្រព្យសម្បត្តិឯកជន សរុប រួមមាន ផ្ទះ១៦០ខ្នង អគារស៊ីវិលឯកជន៧ អគារស្នាក់នៅ/សណ្ឋាគារ៥ ស្ថានីយ៍ ប្រេង១ រថយន្ត៣៣គ្រឿង ម៉ូតូ១គ្រឿង លានទិញដំឡូង១ អគារឃ្លាំងទំនិញ១ បង្គោលអង់តែនទូរសព្ទ២ ជង្រុកស្រូវ១ និងសត្វពាហនៈ/សត្វព្រៃ២ក្បាល។ ការខូចខាតទ្រព្យសម្បត្តិសាធារណៈ សរុប រួមមាន សាលារៀន៧ មណ្ឌលសុខភាព២ សំណង់អគារ១៤ វត្តអារាម៥ សាលាឆទាន១ រថយន្ត១គ្រឿង ប្រាសាទបុរាណ៤ ស្ពាន៥ ផ្សារ១ ផ្លូវ៣ និងប្រព័ន្ធ ផ្គត់ផ្គង់អគ្គិសនី១ទីតាំង។
៤-កិច្ចអន្តរាគមន៍រៀបចំផ្ទះសំបែង និងភូមិករពលរដ្ឋភៀសសឹក៖ ខេត្តឧត្តមានជ័យ មានពលរដ្ឋ១១.១០៦ គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ មានភូមិចំនួន៨៤ពុំទាន់អាចឱ្យពលរដ្ឋចូលទៅរស់នៅបាន និងភូមិសណ្ណៈចំនួន១៧២ទៀត ត្រូវបានអាជ្ញាធរ និងមន្ត្រីពាក់ព័ន្ធចុះរៀបចំផ្ទះសំបែងជូនពលរដ្ឋរួចរាល់។ ខេត្តបន្ទាយមានជ័យ មាន ពលរដ្ឋចំនួន៣.១៥៩គ្រួសារបានវិលចូលរស់នៅក្នុងផ្ទះសំបែងឡើងវិញ។ ជារួម ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងរដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ-សង្កាត់ បានកំពុងបន្តយកចិត្តទុកដាក់ពិនិត្យ និង ដោះស្រាយកិច្ចការអាទិភាពជាច្រើនទៀត ដើម្បីធានាការវិលមករកប្រក្រតីភាព នៃសេវាសាធារណៈជាមូលដ្ឋាននៅ តាមបណ្តាក្រុង ស្រុក និងឃុំ-សង្កាត់ ជាពិសេសក្នុងខេត្តជាប់ព្រំដែនដែលបានបិទផ្អាកក្នុងរយៈកាលកន្លងមក។ ជាមួយគ្នានេះ ក៏បាននិងកំពុងខិតខំបង្កលក្ខណៈជូនជនភៀសសឹកឆាប់បានវិលត្រឡប់ទៅលំនៅឋានវិញប្រកបដោយ សុវត្ថិភាព។ ក្នុងនោះរួមទាំងការដោះស្រាយបញ្ហាចំពោះមុខសម្រាប់ផ្ទះសំបែង និងភូមិករពលរដ្ឋដែលរងការខូចខាត ការបោសសម្អាតយុទ្ធភណ្ឌមិនទាន់ផ្ទុះ ទន្ទឹមនឹងការពិនិត្យនិងបន្តហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើក (ដូន) គ្រប់ទីកន្លែង គ្រប់ពេលវេលា រហូតដល់មានការណែនាំថ្មី។

៥-ករណីពលរដ្ឋស្លាប់ និងរបួស៖ គ្មានថ្មី។ ដូច្នេះ គិតចាប់ពីថ្ងៃទី៧ ខែធ្នូ មកដល់ម៉ោង១រសៀល ថ្ងៃនេះ មាន ពលរដ្ឋស្លាប់ចំនួន៣២នាក់ និងរបួសចំនួន៩៥នាក់។
ពាក់ព័ន្ធនឹងការវិវត្តចុងក្រោយក្នុងដំណើរស្វែងរកសន្តិភាព ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមប្រកាស គាំទ្រជំហរដ៏មោះមុត និងច្បាស់លាស់របស់ សម្ដេចធិបតី ប៊ុន មាំណត ដែលបានគូសបញ្ជាក់ថា ការអនុវត្តបទ ឈប់បាញ់ មិនមែនជាការចុះចាញ់ ឬយកបូរណភាពទឹកដី និងអធិបតេយ្យជាតិ ទៅដោះដូរយកសន្តិភាពនោះឡើយ។ ផ្ទុយទៅវិញ គឺឈរលើគោលការណ៍រក្សាការពារអាយុជីវិតប្រជាពលរដ្ឋ និងការពារអធិបតេយ្យជាតិ ក្នុងមាគ៌ាសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ ដើម្បីបញ្ចប់អរិភាពរវាងប្រទេសទាំងពីរ។ សូមជនរួមជាតិ ជឿជាក់លើរាជរដ្ឋាភិបាល រួបរួម ស្មារតីជាតិខ្មែរតែមួយ និងត្រូវយកការលំបាកនេះធ្វើជាឱកាស ដើម្បីឱ្យខ្មែរគ្រប់រូបចេះពួតដៃគ្នាកសាងជាតិយើង ឱ្យកាន់តែរឹងមាំ និងកាន់តែប្រសើរឡើង។ ទន្ទឹមគ្នានេះ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា មានក្តីស្ញប់ស្ញែងយ៉ាង ក្រៃលែងចំពោះមនុញ្ញផលថ្មីមួយទៀតនៃការអនុវត្តយុទ្ធសាស្ត្រ “ស្ងាត់តែមិនស្ងៀម» របស់រាជរដ្ឋាភិបាល គឺការធ្វើ មាតុភូមិនិវត្តន៍នៃវីរកងទ័ពកម្ពុជាទាំង១៨រូប ប្រកបដោយសុវត្ថិភាព និងកិត្តិយស នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥នេះ។

ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា សូមគោរពថ្លែងអំណរគុណ និងគាំទ្រយ៉ាងស្មោះស្ម័គ្រចំពោះ សម្ដេច តេជោ ហ៊ុន សែន និង សម្ដេចធិបតី ប៊ុន ម៉ាណែត ដែលបានដាក់ចេញយុទ្ធសាស្ត្រការពារជាតិយ៉ាងត្រឹមត្រូវ ធ្វើឱ្យ ប្រជាជនកម្ពុជា ទាំងក្នុង និងក្រៅប្រទេស កាន់តែទទួលបានអារម្មណ៍កក់ក្ដៅ ដែលមានប្រតិបត្តិករ គឺវីរយុទ្ធជនជួរមុខ ឈរជើងយ៉ាងរឹងមាំអង់អាចជាញជ័យ រយៈពេល២០យប់ ២១ថ្ងៃ ការពារអធិបតេយ្យជាតិ និងប្រជាជន។ យើង ទាំងអស់គ្នា សូមបន្ទន់កាយ សង្រួមចិត្ត គោរពវិញ្ញាណក្ខន្ធវីរយុទ្ធជនពលី និងសូមចូលរួមទទួលអារម្មណ៍ឈឺចាប់ និង ក្តីមោទនជាមួយក្រុមគ្រួសារ។ យើងក៏សូមជូនពរវីរយុទ្ធជន ដែលកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យឆាប់បាន ជាសះស្បើយ។ សូមជនរួមជាតិ បន្តស្មារតីព្រលឹងខ្មែរតែមួយជានិរន្តរ៍រៀងទៅ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×