ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជាឯកឧត្តម អ៉ីហ្កូ ទ្រីសម៉ាន់ បានចែករំលែកទស្សនៈរបស់លោកចំពោះការដោះលែងទាហានកម្ពុជាទាំង១៨រូប និងមាគ៌ាឆ្ពោះទៅមុខសម្រាប់ទំនាក់ទំនងកម្ពុជា-ថៃ។
សូមអានសេចក្តីថ្លែងការណ៍ទាំងស្រុងខាងក្រោម។
“ការដោះលែងទាហានកម្ពុជាចំនួន ១៨ នាក់នៅថ្ងៃនេះ គឺជាការវិវត្តដ៏គួរឱ្យរីករាយ និងជាជំហានដ៏សំខាន់មួយក្នុងការបង្កើនទំនុកចិត្តគ្នាទៅវិញទៅមក រវាងប្រទេសកម្ពុជា និងប្រទេសថៃ។
សហភាពអឺរ៉ុប សូមអំពាវនាវឱ្យមានការបន្តអនុវត្តប្រកបដោយសុឆន្ទៈ នូវរាល់ការប្តេជ្ញាចិត្តដែលបានធ្វើឡើង នៅក្នុង
កិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី ២៧ ខែធ្នូ។” រក្សាសិទ្ធដោយ៖សុទ្ធលី




