Friday, January 2, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្មករប្រទះឃើញសពក្នុងចំការកៅស៊ូសមត្ថកិច្ចស្រាវជ្រាវចាប់បានជនសង្ស័យ៦នាក់ជនជាតិចិនពាក់ព័ន្ធករណីឃាតកម្ម

ខេត្តត្បូងឃ្មុំ: អនុវត្តតាមបទបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោចិន នីស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងជំនាញក្រោមឱវាទចុះស្រាវជ្រាវករណីប្រទះឃើញមនុស្សស្លាប់ក្នុងមូលដ្ឋានចំការកៅស៊ូក្រុមហ៊ុនមេមត់
ស្ថិតនៅឃុំត្រមូង ស្រុកមេមត់។នៅទីបំផុតក្រោមកិច្ចសហការជាមួយកម្លាំងជំនាញនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឈានដល់ចាប់បានជនសង្ស័យចំនួន៦នាក់ ជាជនជាតិចិនដែលពាក់ព័ន្ធទៅនឹងករណីអំពើឃាតកម្ម។ ជនសង្ស័យទាំងនេះត្រូវបានសមត្ថកិច្ចកំពុងតែសួរនាំនៅស្នងការដ្ឋាននគរបាលខេត្ត។

លោកឧត្តមសេនីយ៍ត្រីចក់ សុខកៅស្នងការរងនគរបាលខេត្តទទួលផែន
ព្រហ្មទណ្ឌ បានឲ្យដឹងនារសៀលថ្ងៃទី ២មករា ឆ្នាំ២០២៦ថា: ស្របពេលដែលក្រុមកម្មករជៀរជ័រកៅស៊ូ នៅតាមឡូត៏កៅស៊ូពីកន្លែងមួយទៅកន្លែងមួយស្រាប់តែប្រទះឃើញរថយន្តមួយគ្រឿងបើកមកឈប់ក្នុងចម្ការកៅស៊ូបានបន្តិចរថយន្តនោះក៏ប្រញាប់ប្រញាល់បើកចេញទៅខាងក្រៅវិញ។ដោយមានការសង្ស័យកម្មកររូបនោះបានជិះម៉ូតូទៅមើលក៏ស្រាប់តែប្រទះឃើញសាកសពបុរសម្នាក់មិនស្គាល់អត្តសញ្ញាណហើយបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានជាបន្ទាន់ផងដែរ។

លោកស្នងការរងខេត្តនគរបាលរូបនេះបានបន្តឲ្យដឹងទៀតថា ករណីប្រទះឃើញសាកសពមនុស្សស្លាប់ នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់
កាលពីថ្ងៃទី១ខែមករា ឆ្នាំ២០២៦ វេលាម៉ោង២និង១០នាទី កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំបានទទួលព័ត៌មានពីលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលត្រមូង រាយការណ៏មកថា ប្រជាពលរដ្ឋបានប្រទះឃើញសាកសព ភេទប្រុស ស្លាប់នៅក្នុងចម្ការកៅស៊ូក្រុមហ៊ុនមេមត់ ស្ថិតនៅចំណុច ក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំសហការជាមួយកំលាំងជំនាញនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌកំលាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ និងលោកគ្រូពេទ្យកោសល្យវិច្ច័ុយនៃមន្ទីរពេទ្យបង្អែកស្រុកមេមត់ រួមទាំងកម្លាំងមានការ ដឹកនាំសម្របសម្រួលនីតិវិធី ដោយលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងខេត្តត្បូងឃ្មុំ បានចុះទៅដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវនិងពិនិត្យសាកសពបុរសម្នាក់ ស្លាប់ ស្លៀកខោសាច់ក្រណាត់ជើងវែង ពណ៍ខ្មៅ ពាក់អាវសាច់ក្រណាត់យឺតដៃខ្លី ពណ៌ស ដោយយកស្លឹកកៅស៊ូក្របពីលើសាកសព និងស្នាមរបួសរួមមាន:
-ផ្នែកក្បាល(មានស្នាមបែក) ផ្ទៃមុខមានស្នាមរលាកស្បែក
-ផ្នែក ក មានស្នាមជាំ
-ផ្នែកលើដងខ្លួនមានស្នាមជាំពេញរាងកាយដោយការធ្វើទារុណកម្ម។
-ផ្នែកអវយវ មានស្នាមជាំពេញ(ដៃជើង)
-ផ្អែកតាមការបំភ្លឺរបស់របស់កម្មករចំនួនពីរនាក់បានបំភ្លឺប្រាប់សមត្ថកិច្ចយើងថា:នៅថ្ងៃទី០១.០១.២០២៦វេលាម៉ោងប្រហែល០០,២០នាទី បានជិះម៉ូតូម្នាក់ទៅជៀរជ័រកៅស៊ូ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ស្ថិតនៅភូមិដូងទី២ ឃុំត្រមូង ស្រុកមេមត់ បន្ទាប់មកស្រាប់តែឃើញមានរថយន្តទំនើបមិនស្គាល់ម៉ាក ពណ៌ស បានបើកចូលក្នុងព្រៃចម្ការកៅស៊ូក្រុមហ៊ុន មេមត់ក្បែរខ្លួនជៀរជ័ររួចក៏ជិះចេញទៅវិញ។បន្ទាប់មកសាក្សីបានឃើញដោយតាមដានពីចម្ងាយលុះពេលរថយន្តនោះចេញទៅបាត់ ក៏ជិះម៉ូតូទៅមើល ឃើញជើងមនុស្សដេកស្លាប់មានគ្របស្លឹកកៅស៊ូភ័យក៏ជិះម៉ូតូហើយស្រែកហៅកម្មករផ្សេងទៀតឲ្យបានដឹងនាំគ្នាមកមើលរួចរាយការណ៍ប្រាប់ប្រធានក្រុមឆ្មាំនិងលោកមេភូមិដួងទី២ តែម្តង។

-ផ្អែកតាមការកោសល្យវិច័យលើសាកសពជនរងគ្រោះ,តាមការបំភ្លឺរបស់សាក្សី និងការសន្និដ្ឋានរបស់លោកគ្រូពេទ្យថាជនរងគ្រោះពិតជាស្លាប់ដោយសារការធ្វើទារុណកម្មស បណ្តាលឲ្យស្លាប់(ករណីឃាតកម្ម)។
-លុះវេលាម៉ោង០៨,២០នាទី ថ្ងៃដដែលកម្លាំងជំនាញបានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលដារ រាយការណ៏មកថាប្រទះឃើញមានរថយន្ត០១គ្រឿងម៉ាក ឡង់គ្រីស័រ ពណ៌ស (គ្មានស្លាកលេខ) យកទៅប្លុងចោល នៅចំណុចក្នុងព្រៃស្ថិតនៅភូមិសាឡង់១ ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។ កម្លាំងជំនាញបានចុះត្រួតពិនិត្យរថយន្តខាងលើ ពិតជាមានការពាក់ព័ន្ធករណីខាងលើ រថយន្តនេះកម្លាំងយើងយក មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីធ្វើការស្រាវជ្រាវ។ អត្តសញ្ញាណជនរងគ្រោះឈ្មោះ Xiao yang (ឈ្មោះហៅក្រៅ)ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន សាកសពជនរងគ្រោះជំនាញការិយាល័យបច្ចេកទេសដឹកបញ្ជូនទៅនាយកដ្ឋានបច្ចេកទេស អគ្គស្នងកាដ្ឋាននគរបាលជាតិ ដើម្បីបន្តនីតិវិធី។ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជាបន្តបន្ទាប់រហូតឈានដល់ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់មានឈ្មោះដូចខាងក្រោ÷
១.ឈ្មោះ Gao Ruo ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន.
២.ឈ្មោះ Han Run Jun ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិចិន.
៣.ឈ្មោះ Xie Wang ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិចិន.
៤.ឈ្មោះ Zhou Kaiying ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិចិន.
៥.ឈ្មោះ Chang Yuhao ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិចិន.
៦.ឈ្មោះ Liu Liang ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន នៅទីតាំងសួនឧស្សាហកម្មផ្លូវលេខ72ស្ថិតនៅភូមិព្រះផ្តៅ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំពោះជនសង្ស័យទាំង០៦នាក់ខាងលើ បញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំដើម្បីបន្តនីតិវិធីតាមច្បាប់៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×